អន្តរជាតិ

ព្យុះទីហ្វុង Mangkhut នឹងវាយប្រហារ មកលើដែនកោះ ហ្គាម

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះថា សេវាកម្មអាកាសធាតុសហរដ្ឋអាមេរិក (NWS)បានព្យាករណ៍ថា ព្យុះទីហ្វុង Mangkhut នឹងវាយប្រហារមកលើដែនកោះ ហ្គាម (Guam)ចាប់ពីល្ងាចថ្ងៃចន្ទនេះ ម៉ោងក្នុងស្រុក និងបង្កឲ្យមានគ្រោះថ្នាក់ខ្លំាង ដែលគំរាមដល់តំបន់ភាគអាគេ្នយ៏នៃប្រទេសចិន នៅថ្ងៃសុក្រ ឬចុងសប្តាហ៍ ។

យោងតាមការព្រមានអំពីព្យុះទីហ្វុងដែលនឹងវាយប្រហារមកលើកោះ ហ្គាម ដែលចេញដោយ NWS ដែលមានមូលដ្ឋាននៅលើកោះហ្គាម នៅវេលាម៉ោង៧និង៤០នាទីព្រឹក ម៉ោងក្នុងស្រុក នៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា ព្យុះ Mangkhut ស្ថិតនៅចម្ងាយប្រមាណ២៨៨,៣គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិច តំបន់ Saipan និងស្ថិតនៅភាគអាគេ្នយ៏ចម្ងាយប្រមាណ៤១៤,១គីឡូម៉ែត្រពីកោះហ្គាម ត្រូវបានគេរំពឹងថា នឹងក្លាយជាព្យុះកម្រិត២ឬ៣ ដែលជាព្យុះសង្ឃរា ដែលបានបោកបក់មកលើដែនកោះរបស់សហរដ្ឋេអាមរិក នៅឯមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ។

ព្យុះ Mangkhut កំពុងតែរំកិលខ្លួនទៅលិច ដែលមានល្បឿន៣៥,៥គីឡូម៉ែត្រក្នុង១ម៉ោង ជាមួយគ្នានេះដែរ មានល្បឿនជាអតិបរមា គឺមានកម្លាំងខ្យល់បក់១៥២,១គីឡូម៉ែត្រក្នុង១ម៉ោង ។ NWS បានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top