X

ប្រទេសជប៉ុន រីករាយជាមួយ Naomi Osaka ឈ្នះជើងឯក Grand Slam ជាលើកដំបូង

តូក្យូ៖ ក្រុមអ្នកគាំទ្រកីឡា វាយកូនបាល់ជនជាតិជប៉ុន និងអ្នកលេងមិនមែនកីឡា វាយកូនបាល់ក៏កំពុងតែ ប្រារព្ធពិធីជប់លៀងជាមួយ កីឡាការិនីវាយកូនបាល់ Naomi Osaka ដែលឈ្នះពានរង្វាន់ Grand Slam ជាលើកទី១ របស់ខ្លួនយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេរ ។

លទ្ធផលបានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យ ទេសជប៉ុន ហើយស្ថានីយទូរទស្សន៍ បានបង្អាក់ការផ្សាយតាមទូរទស្សន៍ និងកម្មវិធីចម្អិនអាហារ ជាមួយនឹងព័ត៌មានពិសេស បន្ទាប់ពីកីឡាការិនីវាយកូនបាល់ Naomi Osaka បានផ្តួលកីឡាការិនីវាយកូនបាល់ Serena Williams ក្នុងលទ្ធផល ៦-២ និង៦-៤ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសានារីក្នុងព្រឹត្តិការណ៍ US Open នៅទីក្រុងញូវយ៉ក។

អ្នកតូក្យូឈ្មោះ Noritomo Kusumoto បាននិយាយថា “នាងគ្រាន់តែអនុញ្ញាត ឲ្យនាងលេងប៉ុណ្ណោះ​ ។ ហើយពាក្យសម្ដីរបស់នាង បន្ទាប់ពីសមនឹងទទួលបានការ ទះដៃអបអរសាទរដ៏កក់ក្តៅ នៅក្រោមកាលៈទេសៈ ដែលមិនបានរំពឹងទុក ចំពោះជើងឯកពិត និងមានមោទនភាពចំពោះនាង!” ។

លោក Minori Nakano ជាគ្រូបង្រៀន និងជាអ្នកបកប្រែមកពីទីក្រុង Kobe បានសរសើរការអត្ថាធិប្បាយ ក្រោយការប្រកួតរបស់ អូសាកាដែលមានអាយុ ២០ ឆ្នាំជាភាសាអង់គ្លេសថា “ពិតជាត្រជាក់ខ្លាំងណាស់ ហើយនៅតែមានភាសាជប៉ុន” ៕

ដោយ៖ លី ភីលីព

Facebook Comments