ព័ត៌មានជាតិ

បេក្ខជន ប៉េង គីមហេង មកពីសាលាប៊ែលធី អន្តរជាតិទទួល និទ្ទេសAលំដាប់ពិន្ទុ១០០ ជាប់គ្រប់មុខវិជ្ជា

ភ្នំពេញ៖ យុវសិស្សឈ្មោះ ប៉េង គីមហេង មកពីសាលាប៊ែលធី អន្តរជាតិបាន ប្រឡងជាប់និទ្ទេស A លេខ១ ទូទាំងប្រទេស ដោយលំដាប់ពិន្ទុ ១០០ក្នុងចំណោមបេក្ខជន ចូលរួមប្រឡង ១១៥,២៦៩នាក់ ដែលជាប់គ្រប់មុខវិជ្ជា។

បើតាមការឲ្យដឹងពីថ្នាក់គ្រប់គ្រង សាលាប៊ែលធីអន្តរជាតិ ឆ្នាំនេះ គឺជាឆ្នាំទី៤ហើយដែលសិស្ស របស់សាលា បានជាប់និទ្ទេសA ៤ឆ្នាំជាប់គ្នា។

ក្នុងនោះសាលាបានអបអរសាទរ សិស្សសាលា ប៊ែលធី អន្តរជាតិថ្នាក់ទី១២ ដែលរក្សាបានជើង ឯកលេខ១ និងលេខ២ ជាប់ៗគ្នារយៈពេល ៤ឆ្នាំចុងក្រោយនេះ។

ក្នុងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិទូទាំងប្រទេស៖ ឆ្នាំ២០១៨ សិស្សឈ្មោះ ប៉េង គីមហេង បានប្រឡងជាប់និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ១១៥,២៦៩នាក់) រួមនឹងសិស្សប៊ែលធី មួយចំនួនផ្សេងទៀត ក៏បានជាប់និទ្ទេស A ផងដែរ។

ឆ្នាំ២០១៧ សិស្សឈ្មោះ ស គីមស៊ា បានប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ១០០ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ១០១,៤១៣នាក់) រួមនឹងសិស្សប៊ែលធី ចំនួន ២៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ។

ឆ្នាំ២០១៦ សិស្សឈ្មោះ កាំង ស៊ីញលី បានប្រឡងជាប់និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ១០០ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៨៩,៦៦១នាក់) រួមនឹងសិស្សប៊ែលធី ចំនួន ១៩នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ។

ឆ្នាំ២០១៥ សិស្សឈ្មោះ សេង ហ្គេចលី បានប្រឡងជាប់និទ្ទេស A លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ៩៩.៩៩៩ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៩៣,៤៥៦នាក់) រួមនឹងសិស្សប៊ែលធី ចំនួន៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ៕

Facebook Comments

To Top