អន្តរជាតិ

បេក្ខជនជំទាស់នឹង​ ការប្ដូរមូ​លដ្ឋានយោធាអាមេរិក​ នៅអូគីណាវ៉ា​ រក្សាសំឡេងភាគច្រើនក្នុងការបោះឆ្នោតសភា

អូគីណាវ៉ា៖​ បេក្ខជនប្រឆាំងជំទាស់នឹងការផ្លាស់ប្តូរទីតាំងមូលដ្ឋានសំខាន់មួយរបស់សហរដ្ឋអាមេរិកនៅអូគីណាវ៉ា​បានរក្សាសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសភា​ ក្នុងស្រុកកាលពីថ្ងៃអាទិត្យ​ នៅណាហ្គូ​ ដែលជាកន្លែងសាងសង់ជំនួស​នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០១៨។

លទ្ធផលនេះអាចជាសញ្ញាអាក្រក់ចំពោះការជំរុញរបស់នាយករដ្ឋមន្ត្រីស៊ីនហ្សូ​អាបេ​ ចំពោះការផ្ទេរស្ថានីយអណ្តែតទឹករបស់សហរដ្ឋអាមេរិក នៅលើកោះ Futenma យូរអង្វែង​ និងប៉ះពាល់ដល់ការបោះឆ្នោតអូគីណាវ៉ា​ នៅថ្ងៃទី៣០​ ខែកញ្ញា។

បេក្ខជនប្រឆាំងជំទាស់ការផ្លាស់ប្តូរទីលំនៅពីតំបន់លំនៅដ្ឋានដែលមានមនុស្សច្រើននៅហ្គីណូវ៉ាន​ ទៅកាន់សង្កាត់ឆ្នេរខ្សាច់​ដែលមាន ប្រជាជនតិចជាងនេះ​ ក្នុងក្រុងណាហ្គូ​ បានឈ្នះ ១៥អាសនៈនៅក្នុងសភា​ ដែលមានសមាជិក ២៦រូប៕

ដោយ​៖ ឈូក​ បូរ៉ា

Facebook Comments

To Top