ព័ត៌មានជាតិ

បុរសម្នាក់​ដេកក្នុងអង្រឹង លើផ្ទះត្រូវជនសង្ស័យកាប់១ផ្កាក់របួសធ្ងន់​

កំពង់ស្ពឺៈ មន្ត្រីនគរបាលបុស្តិ៍​ម្នាក់​ ​​កំពុងដេកក្នុងអង្រឹងលើផ្ទះ ​ត្រូវជនសង្ស័យ​ម្នាក់ បានឡើងទៅលើផ្ទះកាប់១កាំបិត បង្កអោយរងរបួសធ្ងន់ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីមន្ត្រីនគរបាលបានអោយដឹងថា​ ជនបង្ក​ឈ្មោះសែម​ ណុម ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិកើតហេតុខាងលើ ។ បានយកកាំបិតផ្កាក់ទៅកាប់ឈ្មោះសេន តារាភេទប្រុស អាយុ៥៥ឆ្នាំនៅភូមិកើតហេតុខាង លើត្រូវចំលើខ្នង ជើងខាងស្តាំ១កាំបិតបណ្តាលអោយរងរបួសធ្ងន់​។

មូលហេតុ​ជនសង្ស័យ​ចោតថា ជនរងគ្រោះចេះអំពើ(ធ្មប់)​។ ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវសមត្ថកិច្ច បាននាំមកសាកសួរតាមនិតិវិធីចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ ជ័យសំរ៉ុង

Facebook Comments

To Top