អន្តរជាតិ

បង់ក្លាដែស អំពាវនាវឲ្យដាក់ សម្ពាធមីយ៉ានម៉ា ស្តីពីមាតុភូមិនិវត្តន៍ របស់ពួក មូស្លីមរ៉ូហ៊ីងយ៉ា

បរទេស៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស នៅថ្ងៃអាទិត្យម្សិលមិញនេះ បានជំរុញសហគមន៍អន្តរជាតិ ដែលរួមមានទាំងធនាគារ អភិវឌ្ឍន៍ឥស្លាម ហៅកាត់ថា IDB ឲ្យបង្កើនសម្ពាធ លើប្រទេសមីយ៉ានម៉ា ដើម្បីធានាមាតុភូមិនិវត្តន៍ របស់ពួកមូស្លីមរ៉ូហ៊ីងយ៉ា រាប់សែននាក់ ដែលបានភៀសគេចខ្លួន ពីការបង្ក្រាបយោធា ។

ក្នុងខណៈសម្ភោធ បើកមជ្ឈមណ្ឌលប្រចាំតំបន់ របស់ធានាគារ IDB ក្នុងទីក្រុងដាកា លោកស្រីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា “បើទោះជាមានផលប៉ះពាល់ អវិជ្ជមាន លើធនធាន បរិស្ថាន និងចំនួនប្រជាជន ក្នុងស្រុកផ្ទាល់ក៏ដោយ យើងបានបើព្រំដែនរបស់យើង ដើម្បីផ្តល់ទីជ្រកកោន ដល់ពួកមូស្លីមរ៉ូហ៊ីងយ៉ាមួយចំនួនដ៏ធំ ដោយផ្អែកលើ កត្តាមនុស្សធម៌” ។

លោកស្រី បានបន្ថែមទៀត ដោយមិនបញ្ជាក់ពី វិធានការណា ដែលលោកស្រីមាននៅក្នុងចិត្តថា “ខ្ញុំជំរុញសហគមន៍អន្តរជាតិ ឲ្យចាត់វិធានការជាក់លាក់ ដើម្បីកសាងបង្កើនសម្ពាធ លើប្រទេសមីយ៉ានម៉ា ឲ្យអនុវត្តតាមកិច្ចព្រមព្រៀង”៕

ដោយ​៖ប៉ាង កុង

Facebook Comments

To Top