អន្តរជាតិ

គ្រោះរញ្ជួយដីវាយប្រហារនៅជប៉ុន បានសម្លាប់មនុស្សកើនឡើងដល់៤២នាក់

ជប៉ុន​៖​ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះថា គ្រោះរញ្ជួយដីដែលបានវាយប្រហារមកលើដែនកោះ ហុកកៃដូ របស់ប្រទេសជប៉ុន បានសម្លាប់មនុស្សកើនឡើងដល់៤២នាក់ហើយ ។

គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ បានវាយប្រហារមកលើដែនកោះហុកកៃដូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដែលពេលនោះមានអ្នកស្លាប់តែ ជាង១០នាក់ប៉ុណ្ណោះ និងបន្តកើនឡើងថែមទៀត ។

នៅក្នុងប្រទេសជប៉ុន គេបានចាត់ទុកថា គ្រោះរញ្ជួយដីកម្រិតខ្ពស់គឺ កម្រិត៧ ហើយទាបបំផុតកម្រិត៤ ។តួលេខនៃអ្នកស្លាប់នឹងអាចកើនឡើង លើសនេះ ដោយសារនៅមានអ្នកបាត់ខ្លួនជាច្រើននាក់ និងរបួសច្រើននាក់ នៅក្នុងហេតុការណ៍រញ្ជួយដីនៅដែនកោះមួយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top