ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៩​ កញ្ញា​ស្លាប់​៥​នាក់ និង​របួស​១២​នាក់

​ភ្នំពេញ​៖ យោង​តាម​របាយការណ៍ ​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​៨​លើក​(​យប់​៦​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៥​នាក់​ (​ប្រុស​)របួសធ្ងន់​៩​នាក់​ (​ប្រុស​)​ និង​របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​)​ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១១​នាក់​ (​ យប់​៩​នាក់​ )​។​

មូលហេតុ​ដែល​បណ្តាល​ឲ្យ​ កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រួម​មានៈ​ ល្មើស​ល្បឿន​ ២​លើក​,​ មិន​គោរព​សិទ្ធ​ ៣​លើ​(​ស្លាប់​១​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ២​លើក​(​ស្លាប់​ ៣​នាក់​),​ កត្តា​យាន្ត​ ១​លើក​(​ស្លាប់​១​នាក់​)​។​

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ១៧​គ្រឿង​ រួម​មានៈ​ ម៉ូតូ​ ៩​គ្រឿង​,​ រថយន្ត​តូច​ ៤​គ្រឿង​,​ រថយន្ត​ធំ​២​គ្រឿង​និង​គោ​យន្ត​ ២​គ្រឿង​។​​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៤​លើក​,​ រថយន្ត​តូច​៣​លើក​និង​គោ​យន្ត​ ១​លើក​។​ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ៥​លើក​,​ ផ្លូវ​ខេត្ត​ ៣​លើក​។​
រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពង់ធំ​ ២​លើក​ ស្លាប់​៣​នាក់​ របួស​១​នាក់​,​ កណ្តាល​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ និង​ភ្នំពេញ​ ២​លើក​ ស្លាប់​១​នាក់​ របួស​ ៣​នាក់​។​

តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៩​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​៦៥​លើក​ ស្លាប់​ចំនួន​៣០​នាក់​ របួស​សរុប​ចំនួន​១០៧​នាក់​ របួសធ្ងន់​ ៧៦​នាក់​ របួសស្រាល​ចំនួន​៣១​នាក់​។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ១,៧៩១​គ្រឿង​ (​ម៉ូតូ​៥៩%)​ ,​ មធ្យោបាយ​ល្មើស​ ៤៣៤​គ្រឿង​ (​ម៉ូតូ​៧៦%),​ អប់រំ​ ២១២​គ្រឿង​ (​ម៉ូតូ​៤៩%),​ ពិន័យ​ ២២២​គ្រឿង​(​ម៉ូតូ​១០០%)​៕

Facebook Comments

To Top