X

ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ចែករង្វាន់ទឹកប្រាក់យ៉ាងតិច ១លាន ២ សែនដុល្លារជារៀងរាល់ខែ

ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រកាសអោយបានដឹងថា ក្រុមហ៊ុនរបស់ខ្លួនតែងតែចែករង្វាន់ សរុបជាទឹកប្រាក់ចំនួន ១លាន ២ សែនដុល្លារជារៀងរាល់ខែ ដើម្បីចែកជូន និងជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងគាំទ្រ ផលិតផលខ្លួនកន្លងមក។

ទឹកប្រាក់មិនតិចជាង ៤ ម៉ឺនដុល្លារ ប្រចាំថ្ងៃ ត្រូវបានចែកជូនទៅដល់អតិថិជន ដែលតែងតែគាំទ្រ ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា ទឹកក្រូច IZE, ទឹកផ្លែឈើJoop, ភេសជ្ជៈប៉ូវកម្លាំង Wurkz ស្រាបៀរកម្ពុជា និងស្រាបៀរស្តោតBarrley Black ជាដើម។ កាលពីថ្ងៃសុក្រ ទី៣១ ខែសីហាកន្លងទៅ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រគល់រង្វាន់ជូនអតិថិជន មានសំណាងឈ្នះរង្វាន់ធំ ចំនួន២០រូប។

រង្វាន់ទាំងនោះរួមមាន៖
– ទឹកប្រាក់ ១ ម៉ឺនដុល្លារ ១ រង្វាន់
– ម៉ូតូ Honda Scoopy I ៣ រង្វាន់
– ម៉ូតូ Honda Dream 2018 ១ រង្វាន់
– ១ ពាន់ដុល្លារ ជាច្រើនរង្វាន់ទៀត។

អ្នកឈ្នះរង្វាន់ទាំងអស់ នឹងត្រូវបានបើករង្វាន់ភ្លាមៗ ក្នុងរយៈពេលមួយសប្ដាហ៏ ក៏ថែមទាំងទទួលបានការធ្វើទស្សនកិច្ចផ្ទាល់ នៅរោងចក្រខ្មែរ ប៊ែវើរីជីស តែម្ដង ដើម្បីអោយមានការដឹងច្បាស់ ពីកម្រិតស្តង់ដារ និងអនាម័យ នៅក្នុងការផលិត ។

ដើម្បីមានឱកាសឈ្នះរង្វាន់ លោកអ្នកគ្រាន់តែពិសាភេសជ្ជៈខ្មែរ ប៊ែវើរីជីស រង្វាន់មានភ្ជាប់ ស្រាប់នៅនឹងក្រវិលកំប៉ុង។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង វិនិយោគដោយកូនខ្មែរ ១០០% ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕

 

 

 

 

 

 

ដោយ៖ ដើមអម្ពិល

Facebook Comments