X

ក្រុមប្រដាប់អាវុធ យល់ព្រមរក្សាទុក បទឈប់បាញ់គ្នា នៅទីក្រុងទ្រីប៉ូលី

បរទេស៖ក្រុមបេសកកម្មនៅលីប៊ីរ បស់អង្គការសហប្រជាជាតិ បាននិយាយថា ក្រុមប្រដាប់អាវុធ ដែលកំពុងប្រជែងដណ្ដើម យកការគ្រប់គ្រងរដ្ឋនាធី នៃប្រទេសលីប៊ី នាពេលថ្មីៗនេះ បានយល់ព្រមបង្កើត យន្តការមួយ ដើម្បីពង្រឹងបទឈប់បាញ់គ្នា ដែលទើបព្រមព្រៀងគ្នាថ្មីៗ។

កាលពីថ្ងៃអង្គារសប្ដាហ៍មុន អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានបញ្ចុះបញ្ចូលក្រុម ប្រដាប់អាវុធផ្សេងៗគ្នា ឲ្យបញ្ឈប់ការបាញ់គ្នា ដែលសម្លាប់មនុស្សអស់ ជាច្រើននាក់ នៅក្នុងទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី។

កងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ បាននិយាយថា “នៅថ្ងៃនេះ ភាគីនានា បានព្រមព្រៀងគ្នាផ្អាក់ចលនាកងកម្លាំង របស់ខ្លួន ដែលជាយន្តការតាម ដាននិងបញ្ជាក់ ដើម្បីពង្រឹងបទឈប់បាញ់គ្នា និងការអភិវឌ្ឍគម្រោងដកក្រុម ប្រដាប់អាវុធ ចេញពីទីតាំង អធិបតេយ្យភាព និងហេដ្ឋារចនាសម្ព័ន្ធ សំខាន់នានា ក្នុងទីក្រុងទ្រីប៉ូលី”៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments