ព័ត៌មានជាតិ

ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ចំណាយថវិកា ៤២លានដុល្លារ

ភ្នំពេញ ៖ក្នុងឱកាសប្រារព្ធ ពិធីគោរពវិញ្ញាក្ខន្ធ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត បីច រីចច្នឺ (Prof. Dr. Beat Reachner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសូងសុខាភិបាល បានថ្លែងថា ក្នុងមួយឆ្នាំៗមន្ទីរ ពេទ្យគន្ធបុប្ផា បានចំណាយថវិកា៤២លានដុល្លារ ដើម្បីព្យាបាលជំងឺកុមារ របស់កម្ពុជា។

លោកបន្តថា “យើងមានចំណាយប្រហែល ៤២លានដុល្លារក្នុង១ឆ្នាំៗ សម្រាប់ដំណើការទិញឧបករណ៍ ការជួសជុលសាងសង់” ។
ក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ថា ក្រសួងសុខាភិបាល នៅតែបន្តកិច្ចសហប្រតិបត្តិការ ល្អជាមួយមូលនិធិគន្ធបុប្ផា ដើម្បីជានិរន្តរភាព ដើម្បីសម្រេច បាននូវភាពជោគជ័យ ជាបន្តបន្ទាប់ទៀត ៕

ដោយ ធីលីថូ

Facebook Comments

To Top