កីឡា

Neymar​ ក្លាយជាប្រធានក្រុម ជម្រើសជាតិ​ប្រេស៊ីល ជាលើកទី២

បរទេស: Neymar ត្រូវបានតែងតាំងជាប្រធានក្រុមអចិន្រ្តៃយ៍ របស់ជម្រើសជាតិប្រេស៊ីល ជាលើកទី២ ដោយបញ្ចប់ គោលនយោបាយ ផ្លាស់ប្តូរគ្រូបង្វឹកពីរឆ្នាំ ក្រោមការដឹកនាំ របស់គ្រូបង្វឹក Tite ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅមុនថ្ងៃកម្មវិធីប្រកួតមិត្តភាពប្រេស៊ីល ជាមួយនឹងសហរដ្ឋអាមេរិក នៅឯកីឡដ្ឋាន Metlife ក្នុងទីក្រុងញូវជឺស៊ី កាលពីថ្ងៃសុក្រកីឡាករ Neymar បានសន្យាថា នឹងដឹកនាំមិត្តរួមក្រុម ឲ្យបានល្អបំផុត។

Neymar បានធ្វើជាម្ចាស់ជើងឯកពិភពលោក ៥សម័យកាល រយៈពេលពីរឆ្នាំមុន និងក្រោយមកបានលាឈប់ ពីតំណែងនៅខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីនាំប្រទេសប្រេស៊ីល ឈ្នះមេដាយមាស កីឡាអូឡាំពិក ជាលើកដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក។

ការប្រកាសនៅរាត្រីថ្ងៃព្រហស្បតិ៍ បានកើតឡើង តិចជាងពីរខែបន្ទាប់ពី Neymar ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ចំពោះប្រតិកម្មរបស់គាត់ ក្នុងការប្រកួត World Cup នៅប្រទេសរុស្ស៊ី៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top