ព័ត៌មានជាតិ

ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត​ អញ្ជើញ​ជា​អធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍ គម្រប់ឆ្នាំទី១០​ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស​

ភ្នំពេញ៖​ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​ខួបអនុស្សាវរីយ៍​ គម្រប់ឆ្នាំទី១០​ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស​។

ពិធីនេះបានប្រារព្វធ្វើនៅ ទីបញ្ជាការដ្ឋានអង្គរក្ស​ ដែលមានការចូលរួម ពីបណ្តាអង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា នៃប្រទេសជាមិត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងការពាជាតិ នាយទាហាន នាយទាហានរង​ ពលទាហាននិងភ្ញៀវជាតិ អន្តរជាតិចូលរួមជាង២ពាន់នាក់ ដោយមានការតាំងបង្ហាញ យោធបរិក្ខាផ្សេងៗផងដែរ។

ក្នុងពិធីនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងអញ្ជើញកាត់ខ្សែបូរណ៍សម្ពោធអាគារទបញ្ជាការចំនួន០៣ខ្នងផងដែរ៕

 

 

 

 

 

 

 

ដោយ៖ ស៊ាន កុសល

Facebook Comments

To Top