អន្តរជាតិ

អ៊ីរ៉ង់និងរុស្ស៊ី អាចនឹងធ្វើការ រួមគ្នា ដើម្បីបញ្ឈប់អាមេរិក

បរទេស៖យោងតាមកាសែត Fars News នៅក្នុងជំនួបមួយ ជាមួយប្រធានា ធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រ មេដឹនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ប្រទេសអ៊ីរ៉ង់និងរុស្ស៊ី អាចនឹងធ្វើការរួមគ្នា ដើម្បីបញ្ឈប់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បានរាយការណ៍ថា លោក Khamenei បាននិយាយយ៉ាងដូច្នេះថា “មួយនៅក្នុងចំណោម បញ្ហានានា ដែលភាគីទាំងពីរ អាចនឹងធ្វើកិច្ចសហការគ្នានោះ គឺការទប់ស្កាត់អាមេរិក ព្រោះអាមេរិកគឺជាគ្រោះថ្នាក់ដ៏ធំ សម្រាប់មនុស្សជាតិ ហើយមានភាពអាចទៅរួច ដើម្បីបញ្ឈប់ពួកគេ”។

គួរបញ្ជាក់ថា លោក ពូទីន បានទៅដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយអ៊ីរ៉ង់និងតួកគី ដោយផ្តោតលើខេត្ត Idlib ប្រទេសស៊ីរី ដែលជាតំបន់ឈរជើងចុងក្រោយរបស់ក្រុមប្រឆាំងដ៏សកម្ម ចំពោះរដ្ឋាភិបាលរបស់លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top