អន្តរជាតិ

អេហ្ស៊ីប កាត់ទោសពលរដ្ឋ ប្រមាណជាង៧០០នាក់ ពាក់ព័ន្ធនឹងរឿងបាតុកម្ម នៅក្នុងឆ្នាំ២០១៣

អេហ្ស៊ីប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា ប្រទេសអេហ្ស៊ីប បានធ្វើការប្រកាស សាលក្រម ទៅលើមនុស្សជាង៧០០នាក់ ទៅលើការគាំទ្រ ដល់បងប្អូនម៉ូស្លីម ដែលគាំទ្រដល់ លោកប្រធានាធិបតី Mohammed Morsi ដែលបានបណ្តេញចេញ ពីមុខតំណែងនៅក្នុងឆ្នាំ២០១៣ ។

តុលាការបានបញ្ជាក់ថា មនុស្សចំនួន៧៥នាក់ ត្រូវបានកាត់ទោសប្រហារជីវិត និង៤៧នាក់ផ្សេងទៀត បានកាត់ទោសឲ្យជាប់ពន្ធនាគារ អស់មួយជីវិត ក្នុងនោះរាប់បញ្ចូល ទាំងបងប្អូនក្រុមឥស្លាមផងដែរ ។

ក្រុមសិទ្ធិមនុស្ស ដែលជាអង្គភាពលើកលែង ទោសអន្តរជាតិ បានហៅការវិនិច្ឆ័យ ទោសនេះថា “មិនយុត្តិធម៌ទាល់តែសោះ” និងរំលោភទៅលើ រដ្ឋធម្មនុញ្ញ របស់ប្រទេសអេហ្ស៊ីប ។

អំពើហិង្សាផ្ទុះឡើង នៅក្នុងឆ្នាំ២០១៣ ដែលការតវ៉ា នៅទីលាន Rabaa al-Adawiya នៅក្រុងគែរ ដែលមានមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ដោយកងសន្តិសុខ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top