អន្តរជាតិ

អាកាសចរណ៍សិង្ហបុរី ផ្អាកការហោះហើរ រយៈពេលជាង៨ម៉ោង ក្រោយពីមានគេគំរាម បំផ្ទុះគ្រាប់បែក

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងកាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៨ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឥណ្ឌា បានរាយការណ៍ថា ជើងហោះហើរបស់សិង្ហបុរី Singapore Airlines (SIA) ត្រូវបានផ្អាកការហោះហើរ រយៈពេល៨ម៉ោងន ព្រលានយន្តហោះ Mumbai ក្រោយពីមានគេគំរាម ដាក់គ្រាប់បែក កាលពីយប់ថ្ងៃសុក្រ ។

សារព័ត៌មានឥណ្ឌា Hindu បានដកស្រង់សម្តី របស់ក្រុមមន្ត្រី ដែលបាននិយាយថា អាកាសចរណ៍ឥណ្ឌា នៅមជ្ឈមណ្ឌលទទួលព័ត៌មាន នៅក្រុង Thane បានទទួលទូរស័ព្ទ ហៅចូល អំពីការបំផ្ទុះគ្រាប់បែកមួយ នៅលើយន្តហោះ ដែលបានផ្តល់ព័ត៌មាន ដល់ក្រុមអាជ្ញាធរ ។

ក្រោយពីបាន “ធ្វើការបោសសម្អាតអនាម័យ” ដោយក្រុមកម្លាំងសន្តិសុខ ការគំរាមកំហែងនោះ គឺជាដំណឹងក្លែងក្លាយ ។សារព័ត៌មានប្រចាំថ្ងៃ បានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃសៅរ៍ ។

ប្រភពបានបន្ថែមថា អ្នកដែលគំរាមបំផ្ទុះគ្រាប់បែក ជាអ្នកដែលនៅពីក្រោយខ្នង នៃការបញ្ជូនព័ត៌មាន មកកាន់ក្រុមអាជ្ញាធរ ៕

ដោយ៖ម៉ៅបុប្ផាមករា

Facebook Comments

To Top