X

អតីតទីប្រឹក្សារបស់លោក ត្រាំ ត្រូវកាត់ទោសឲ្យជាប់គុក១៤ថ្ងៃ ពីបទឃុបឃិតជាមួយរុស្ស៊ី

អាមេរិក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ថា អតីតទីប្រឹក្សារបស់លោក ត្រាំ ដែលជាការកត់សម្គាល់មួយ នៅក្នុងសារលិខិតមួយច្បាប់ នៅឯក្រុងឡុងដ៏ បានជំរុញឲ្យមានការស៊ើបអង្កេត របស់សហរដ្ឋអាមេរិក ទៅលើការឃុបឃិត ជាមួយនឹងប្រទេសរុស្ស៊ី ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធគារចំនួន១៤ថ្ងៃ ។

លោក George Papadopoulos អាយុ៣១ឆ្នាំ បានប្រាប់ដល់តុលាការ ក្រុងវ៉ាស៊ីនតោន ឌីស៊ី ថា គាត់គឺជា “ជនជាតិអាមេរិក ដែលជាអ្នកស្នេហាជាតិ” ដែលបានធ្វើខុស ដោយសារតែគាត់ បាននិយាយកុហក់ ។

គាត់ត្រូវបានគេរកឃើញថា មានកំហុសកាលពីខែតុលា ឆ្នាំមុន ដែលបាននិយាយកុហក់ដល់ទីភ្នាក់ងារ FBI អំពីពេលវេលានៃកិច្ចប្រជុំ ជាមួយនឹងការចោទប្រកាន់ថា មានកំហុសឆ្គង សម្រាប់ក្រុងម៉ូស្គូ ។

គាត់គឺជាអតីតជំនួយការទី១ របស់លោក ត្រាំ ដែលត្រូវបានចាប់ខ្លួន នៅក្នុងការស៊ើបអង្កេត លើវិមានក្រឹមឡាំង ដែលបានរារាំងសម្រាប់ ការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ចេញមតិប្រតិកម្មតប ទៅនឹងការចំណាយពេលវេលា ឥតប្រយោជន៍ក្នុងការស៊ើបអង្កេត ទៅលើអតីតជំនួយការរូបនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments