អន្តរជាតិ

ស្លាប់តិចបំផុត២១នាក់ នៅក្នុងហេតុការណ៍​ ក្រឡាប់រថយន្តក្រុង ធ្លាក់ចូលជ្រោះ នៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា ប៉ូលិសបាននិយាយ កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ចំនួន២១នាក់ បានស្លាប់ និងមួយចំនួនទៀត បានរងរបួស នៅគ្រាដែលរថយន្តក្រុងមួយគ្រឿង ក្រឡាប់ធ្លាក់ចូលជ្រោះ នៅខេត្ត Java របស់ប្រទេសឥណ្ឌូនេស៊ី ។

គ្រោះថ្នាក់នេះបានកើតឡើង នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ ចំនួន៣៧នាក់ ចំថ្ងៃឈប់សម្រាក នៅតំបន់ Sukabumi ប៉ែកខាងលិច Java ។

រថយន្តបានបើកក្នុងល្បឿនលឿន បានរអិលធ្លាក់ចុះ និងបាត់បង់ការភាពម្ចាស់ការ នៅមុនពេលរថយន្តធ្លាក់ចូល ជ្រោះជម្រៅ១០ម៉ែត្រ ។

លោក Galih Bayu Raditya ប្រធានអង្គភាពចរាចរណ៍ប្រចាំស្រុក បានប្រាប់ដល់ AFP ថា “មានមនុស្សចំនួន ៣៧នាក់ នៅលើរថយន្តក្រុង ២១នាក់ ក្នុងចំណោមពួកគេស្លាប់ ដោយសារតែរបួសធ្ងន់ធ្ងរពេក” ។

ចំណែកអ្នករងរបួសមួយចំនួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top