អន្តរជាតិ

ស្រ្តីទី១អាម៉េរិក ឆេះដុំខ្លាំង ក្រោយបែកធ្លាយ ពាក្យអាសអាភាស ពេញមាត់របស់ លោកត្រាំ

បរទេស៖ ស្ត្រីទីមួយអាមេរិកគឺលោកស្រី Melania Trump ត្រូវបានគេរាយការណ៍ថា បានបដិសេធការអញ្ជើញឱ្យលេចមុខនៅលើកញ្ចក់ទូរទស្សន៍ ជាមួយប្តីរបស់លោកស្រីដែល ជាបេក្ខជនប្រធានាធិបតី បន្ទាប់ពីការចេញផ្សាយ ខ្សែអាត់សំឡេង “Access Hollywood” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងដោយយោងតាម ការដកស្រង់ពីអ្នកកាសែតថ្មីម្នាក់ដែលល្បីឈ្មោះថា Watergate និងជាអ្នកឈ្នះរង្វាន់ Pulitzer ឆ្នាំ១៩៧៣ លោក Bob Woodward ដែលបានចេញផ្សាយ ដោយកាសែត Guardian បាននិយាយថា លោកស្រី បាននិយាយដោយសង្កត់សំឡេងជាភាសាស្លូវេនីថា «មិនធ្វើបែបនេះទេ គ្មានផ្លូវទេ ទេ ទេ ទេ»។

កាសែតមិនសូវល្បីដែលលេចធ្លាយប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតនៅក្នុងខែតុលា ឆ្នាំ ២០១៦ បង្ហាញថា លោក ត្រាំ បានអួតអំពីការចូលជិតស្រីៗ និងលូកស្ទាបទៅលើស្ត្រី ដោយមិនចាំបាច់មានការយល់ព្រមរបស់ពួកគេ ដោយលោកប្រធានាធិបតីបានកត់សម្គាល់នៅក្នុងឆ្នាំ ២០០៥ ថា លោកនឹងចាប់ប្រដាប់ភេទពួកនាងថែមទៀតផង ។ ក្រោយមក លោក ដូណាល់ ត្រាំ ក៏បានសុំទោសចំពោះអ្វីដែលលោកហៅថា “ជាការនិយាយបន្ទប់បិទជិត” ហើយថែមទាំងបានចោទសួរពីភាពត្រឹមត្រូវនៃការថតសំឡេងនេះថែមទៀតផង។

បន្ទាប់ពីការចេញផ្សាយពីការជជែកដេញដោលគ្នាជាច្រើនរួចមក លោកស្រី Melania បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដោយនិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ពាក្យបែបនេះ គឺ”មិនអាចទទួលយកបាន” និង “ជាការប្រមាថ” ហើយថា វា “មិនបានតំណាងឱ្យបុរសដែលខ្ញុំស្គាល់នោះទេ” ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top