អន្តរជាតិ

ស្ដេចថៃ​ អរគុណដល់កិច្ចខិតខំ ប្រឹងប្រែងអន្ដរជាតិ​ ជួយគ្រូបង្វិក​ និងកីឡាករ​ ជាប់ក្នុងរ៉ូងភ្នំកាលពីខែកក្កដា

បាងកក៖​ រដ្ឋាភិបាលថៃ​ បានរៀបចំ ពិធីជប់លៀងមួយ​ ដើម្បីអរគុណដល់អ្នក​ ដែលបានចូលរួមក្នុងការជួយសង្គ្រោះកីឡាករបាល់ទាត់វ័យជំទង់ ចំនួន ១២នាក់​ និងគ្រូបង្វឹករបស់ពួកគេ​ ពីរូងភ្នំទឹកជំនន់​ នៅភាគខាងជើងប្រទេសថៃ​ ក្នុងខែកក្កដា។

អ្នកដែលចូលរួមក្នុងការ​​ជួយសង្គ្រោះរួមទាំងអ្នកជួយសង្គ្រោះអន្ដរជាតិ​ អ្នកស្ម័គ្រចិត្ត​ និងប្រព័ន្ធផ្សព្វផ្សាយ​ ត្រូវបានផ្តល់លិខិតសរសើរជាមួយព្រះមហាក្សត្រ Maha Vajiralongorn កាលពីថ្ងៃព្រហស្បតិ៍។

ព្រះ​មហាក្សត្រថៃ​ បានមានបន្ទូកក្នុងព្រះលិខិតមួយថា​ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់បុគ្គល​ ដែលមានតួនាទីនៅក្នុងបេសកកម្មនេះ​ ប្រតិបត្តិការនេះ​ មិនអាចសម្រេចបានទេ​ លុះត្រាតែមានការរួបរួមគ្នានៃការប្រឹងប្រែង​ ដែលធ្វើឡើងដោយទាំងអស់តាមរបៀបវិន័យ​ ដែលគាំទ្រដោយចំណេះដឹងដ៏ខ្ពស់​ ការឧទ្ទិស​ និងការបូជា”៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top