X

សហរដ្ឋអាមេរិក និងសហភាពអារ៉ាប់រួម ស្វែងរកឱកាស ការពង្រឹងវិស័យ ការពារជាតិរួមគ្នា

ឌុយបៃ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី៨ ខែកញ្ញានេះ បានឲ្យដឹងថា សហភាពអារ៉ាប់រួម UAE និងអាមេរិកកំពុងធ្វើ ការស្វែងរកការបង្កើន ចំណងទាក់ទងផ្នែកវិស័យ ការពារជាតិ ខណៈដែលមេបញ្ជាការ រងជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ UAE បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិ អាមេរិក កាលពីថ្ងៃសុក្រម្សិលមិញ ។

កិច្ចប្រជុំរវាងលោក Sheikh Mohamed bin Zayed Al Nahyan និងរដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក James Mattis បានពិភាក្សាអំពី វិធីនៃការពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យ ការពារជាតិនិងយោធា ។

របាយការណ៍នេះបានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សា ពីការអភិវឌ្ឍ ក្នុងតំបន់នាពេលបច្ចុប្បន្ន ហើយក៏ថែមទាំងធ្វើការផ្លាស់ប្តូរ ទស្សនៈវិស័យ អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយ និងដោះស្រាយបញ្ហា ប្រឈមនានាផង ។

ភាគីទាំងពីរក៏បានពិនិត្យឡើងវិញ នូវយន្តការនៃកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរួមគ្នា ដើម្បីប្រឆាំងនឹងភាពជ្រុលនិយម និងអំពើភេរវកម្ម ៕

ដោយ៖ ស៊ុនលី

Facebook Comments