សន្តិសុខ និង សង្គម

សត្វត្មាតកម្ពុជា ជាប្រភេទសត្វស្លាប មានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី

ភ្នំពេញ ៖ ខណៈចំនួនសត្វត្មាតនៅកម្ពុជា មានការថយចុះនោះ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន លោកស្រី ងិន លីណា បានបញ្ជាក់ថាកម្ពុជាមានវត្តមានសត្វត្មាតចំនួនបីប្រភេទ ,ទី១-ត្មាតផេះ ,ទី២-ត្មាតត្នោត និងទី៣-ត្មាតភ្លើងដែលសត្វត្មាតជាប្រភេទសត្វស្លាប ដែលមានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី។ យោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន ។

ក្នុងពិធីអបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិឆ្នាំ២០១៨ នាពេលថ្មីៗនេះ លោកស្រី ងិន លីណា បានថ្លែងថា “កម្ពុជាមានវត្តមាន សត្វត្មាតចំនួនបីប្រភេទ ដែលរស់នៅក្នុងតំបន់ព្រៃល្បោះ គឺត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ សត្វត្មាជាប្រភេទសត្វស្លាបដែលមានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី ហើយបច្ចុប្បន្ននេះរបាយការណ៍ របស់សត្វត្មាត មាននូវភូមិភាគឦសាននៃប្រទេសកម្ពុជា ចំនួនសត្វត្មាតនៅកម្ពុជាបាន មានការថយចុះ គួរឲ្យកត់សម្គាល់”។

លោកស្រីបន្ដថា រាជរដ្ឋាភិបាលបាន ដាក់បញ្ចូលទី ជម្រកសត្វត្មាតសំខាន់បំផុត ដែលនៅសេសសល់ចំនួន២ កន្លែងជាតំបន់ការពារ គឺដែនជម្រកសត្វព្រៃសៀម ប៉ាងខាងលិច នៅខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃឆែបខេត្តព្រះវិហារ។ ក្រសួងបរិស្ថាន តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកទឹកចិត្តដល់សហគមន៍ មូលដ្ឋានចូលរួម អភិរក្សសត្វត្មាតកម្ពុជា ៕ ដោយ អេង ប៊ូឆេង

Facebook Comments

To Top