អន្តរជាតិ

លោក Mattis ធ្វើដំណើរដ៏ភ្ញាក់ផ្អើល ទៅអាហ្វហ្គានីស្ថាន ដើម្បីពិភាក្សាសន្តិភាព ជាមួយពួកតាលីបង់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Jim Mattis តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយ ទៅប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រម្សិលមិញនេះ ក្នុងគោលបំណងប្រារព្ធធ្វើកិច្ចពិភាក្សាសន្តិភាព ជាមួយពួកតាលីបង់។

លោក Mattis បានមានប្រសាសន៍នៅក្នុងទីក្រុងកាប៊ុលដូច្នេះថា “យើងមានការបង្ហាញបន្ថែមថា ការផ្សះផ្សារគ្នា គឺនឹងមិននៅត្រឹមតែជាភាពស្រពិចស្រពិលនៅទីនោះទេ គឺមិនមែនត្រឹមតែជារូបភាពបំភាន់ភ្នែកឡើយ”។

យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា បុគ្គលិកស្ថានទុតសហរដ្ឋអាមេរិកនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន កំពុងតែធ្វើការងារ លើផែនការផ្សះផ្សារគ្នាមួយ ជាមួយតំណាងរបស់ពួកតាលីបង់ ចាប់តាំងពីខែកក្កដាមក៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top