ព័ត៌មានជាតិ

លោក អូស្មាន ហាស្សាន់ ទទួលបណ្ឌិតកិត្តិយ គ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យ ហ្វាតូនី ប្រទេសថៃ

ខេត្តប៉ាតានី: លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស នៅព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យហ្វាតានីនៅភាគខាងត្បូងថៃ ជាសាកលវិទ្យាល័យអន្តរជាតិធំជាងគេ ក្នុងតំបន់ភាគខាងត្បូងប្រទេសនេះ។

ការប្រគល់ជូនសញ្ញាបត្រ បណ្ឌិតកិត្តិយសនេះ ក្រោមការឯកភាព និង ជំរុញពី សហក្រុមប្រឹក្សាភិបាល ដែលមាន លោក Wan Muhamad Noor Matha ជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ដែលជាអតីតប្រធានរដ្ឋសភា និង ឧបនាយករដ្ឋមន្រ្តី ថៃផងដែរ។

ពិធីខាងលើ ធ្វើឡើងស្របជាមួយ នឹងពិធីប្រគល់សញ្ញាបត្រ លើកទី១៥ របស់សាកលវិទ្យាល័យ ដែលសរុប មានចំនួន ៩៧១រូប ដែលក្នុងនោះឥស្សរជន បណ្ឌិតកិត្តិយសប្រចាំឆ្នាំរបស់សាកលវិទ្យាល័យ១រូប គឺលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និង ១០រូប សញ្ញាបត្រអនុបណ្ឌោិ ព្រមទាំង ៩៦០ រូប បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។

ថ្លែងក្នុងមតិចំណាប់អារម្មណ៍ ជូនអង្គពិធី លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ខ្ញុំជឿជាក់ថា តាមរយៈការផ្តល់សញ្ញាប័ត្របណ្ឌិតកិត្តិយស មកដល់រូបខ្ញុំនៅថ្ងៃនេះ ពិតជាអាច​ជួយដាស់ស្មារតី ពង្រឹងអារម្មណ៍របស់យុវជនយើង ទាំងកម្ពុជា និងថៃ ត្រូវតែភ្ញាក់រលឹក ប្រឹងប្រែង​បន្ត​ទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមរបស់យើងម្នាក់ៗ នោះគឺអភិវឌ្ឍសហគមន៍យើង​ ដោយឲ្យទទួល​បាន​នូ​វការបញ្ចប់ ការសិក្សាកម្រិតឧត្តមសិក្សាទាំងផ្នែកចំណេះទូទៅ ឬផ្នែកឥស្លាម ទទួលបា​នការងារធ្វើល្អៗ បង្កើត​ជាមុខរបរ​ បង្កើតរោងចក្រ សហគ្រាស មន្ទីរពេទ្យ ។ល។ ពិសេស​គឺខិតខំ​ធ្វើឲ្យ​សហគមន៍យើង​អាច​រស់នៅប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងស្រឡាញ់ អំពី​ប្រមុខ​រាជ​រដ្ឋាភិបាល​របស់​យើង។ សម្រាប់មុស្លិមកម្ពុជា ខ្ញុំពិតជាមានមោទនភាពណាស់ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូរខ្ពស់ដល់ប្រជាពលរដ្ឋទូទៅ រួមទាំងសហគមន៍ខ្មែរឥស្លាមផងដែរ។

Facebook Comments

To Top