Uncategorized

លោក សុខ ឥសាន ប្រើពាក្យអាចារ្យ តែថេះ ទៅកាន់ក្រុមប្រឆាំង ដែលតែងតែគិតឃើញតែ ចំណុចអវិជ្ជមាន របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រើពាក្យអាចារ្យតែថេះ ដោយប្រើសញ្ញា ? សំដៅទៅកាន់ក្រុមអ្នកប្រឆាំងមួយចំនួន ដែលតែងតែគិតឃើញ ពីចំណុចអវិជ្ជមានរបស់រាជរដ្ឋាភិបាល។

លោក សុខ ឥសាន បានបញ្ជាក់ថា “នៅក្នុងសង្គមកម្ពុជា ឲ្យតែតាំងចិត្តជាអ្នកប្រឆាំងហើយ ទោះរាជរដ្ឋាភិបាលធ្វើអ្វី ក៏មិនចេះត្រូវចិត្តដែរ ធ្វើស្តាំគេថាឆ្វេង ទើបបត្រូវ តែបើធ្វើឆ្វេង គេបែរជាថាធ្វើស្តាំទើបបានត្រូវវិញ ។ ហេតុនេះហើយ បានជាកើតពាក្យ ដំណាលលេងថា អាចារ្យ តែថេះ អាចារ្យ តែថាំ ជាដើម ឯអ្នកធ្វើចេះតែធ្វើហើយ មិនចេះត្រូវចិត្ តអ្នកថាឡើយ ពីព្រោះអ្នកថាវាងាយថា ឯ អ្នកធ្វើទើបពិបាកធ្វើ” ។

បើតាមលោក សុខ ឥសាន “ជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដែលត្រូវប្រមែប្រមូលធាតុ ចូលឲ្យបានច្រើន ប្រមូលផ្តុំបញ្ញាញាណពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមសម្បាច់គ្នាកសាង និងអភិវឌ្ឈន៏ប្រទេស និងម្យ៉ាងទៀតជានយោបាយ បង្រួបង្រួមជាតិ ឯកភាពជាតុរឹងមាំ រាជរដ្ឋាភិបាលបានបើកចិត្តទូលាយ ឲ្យបណ្តាថ្នាក់ដឹកនាំ គណបក្សនយោបាយ ដែលគ្មានអាសនៈ ក្នុងរដ្ឋសភាមានឱកាស ចូលរួមមតិយោបល់ ក្នុងកម្មវិធីនយោបាយ ការធ្វើច្បាប់នានាបម្រើសង្គម និង ជួយតាមឃ្លាំមើល រាល់សកម្មភាព បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យធានា បានលទ្ធផលល្អ បែរជាពួកអគតិ មួយចំនួននិយាយថា នាំឲ្យខ្ជះខ្ជយថវិការដ្ឋទៅវិញ ដោយមិនគិត ពីប្រសិទ្ធផលការងារឡើយ ។ នេះហើយបានហៅថា អាចារ្យ តែថេះ ប្ញក៏អាចារ្យ តែថាំមែន”៕

ដោយ៖ ស៊ាន កុសល

Facebook Comments

To Top