អន្តរជាតិ

លោក ត្រាំ នឹងវាយតម្លៃលើ សេចក្តីអត្ថាធិប្បាយ មុនសម្រេចចិត្តលើ ពន្ធគយចិន

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនធ្វើការសម្រេចចិត្តណាមួយ លើការពន្ធគយ ដែលលោកបានគម្រាម លើទំនិញចិន តម្លៃ២០០ពាន់លានដុល្លារ នៅមុនមន្ត្រីជំនាញធ្វើការវាយតម្លៃ មតិសាធារណៈនោះឡើយ នេះបើយោងតាមសម្តី របស់ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន ។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ បានឲ្យដឹងថា ការិយាល័យតំណាង ពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រមូលមតិបុគ្គលចំនួន៥.៩១៤រូប ស្តីពីពន្ធគយដែលបានស្នើ នៅមុនរយៈពេលមតិសាធារណៈ បានបញ្ចប់នៅយប់ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

លោក Larry Kudlow បាននិយាយលើកញ្ចក់ ទូរទស្សន៍ Bloomberg Television ដូច្នេះថា “លោកប្រធានាធិបតីខ្លួនឯង (បានឲ្យដឹងថា) យើងនឹងវាយតម្លៃមតិ ហើយយើងនឹងបង្កើត ការសម្រេចចិត្ត ចំពោះប្រាក់២០០ពាន់លានដុល្លារ។ យើងនឹងធ្វើការសម្រេចចិត្ត លើបរិមាណ លើអត្រា លើពេលវេលា”៕

ដោយ៖ប៉ាង កុង

Facebook Comments

To Top