អន្តរជាតិ

លោក ត្រាំ កំពុងរំពឹងថា នឹងមានលិខិត វិជ្ជមាន ពីលោក គីម ជុងអ៊ុន នាពេលឆាប់ៗនេះ

បរទេស៖ត្រឹមតែមួយថ្ងៃបន្ទាប់ពីបង្ហាញនូវសុទិដ្ឋិនិយមថ្មី ស្តីពីកិច្ចព្រមព្រៀងលុបបំបាត់ នុយក្លេញអ៊ែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ នៅថ្ងៃសុក្រថា លិខិតមួយច្បាប់ ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលលោកជឿជាក់ថា នឹងជាលិខិតវិជ្ជមាននោះ កំពុងតែបញ្ជូនទៅឲ្យលោក។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាន លើយន្តហោះ Air Force One ដូច្នេះថា “ខ្ញុំដឹងថា លិខិតមួយ កំពុងតែបញ្ជូនមកឲ្យខ្ញុំ គឺជាលិខិតផ្ទាល់ខ្លួនមួយ ពីលោក គីម ជុងអ៊ុន មកឲ្យខ្ញុំ។ វាត្រូវបានប្រគល់ឲ្យនៅព្រំដែន កាលពីម្សិលមិញ។ វាកំពុងតែបញ្ជូនមកឲ្យ វាគឺពិតជាមធ្យោបាយសមសួនមួយ ហើយខ្ញុំគិតថា វានឹងជាលិខិតវិជ្ជាមាន”។

គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការដោះដូរឆ្លើយឆ្លងគ្នា ក្នុងខណៈធ្វើកិច្ចចរចា ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែកូរ៉េខាងជើង ហើយលោក ត្រាំ តាមសេចក្តីរាយការណ៍ បានសរសើរលោក គីម ជុងអ៊ុន នៅលើបណ្ដាញសង្គមទៀតផង៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top