អន្តរជាតិ

រុស្ស៊ី តួកគីនិងអ៊ីរ៉ង់ ខ្វែងគំនិតគ្នា លើបទឈប់បាញ់គ្នា សម្រាប់ខេត្ត Idlib

បរទេស៖ ប្រធានាធិបតី នៃប្រទេសតួកគី អ៊ីរ៉ង់និងរុស្ស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានខ្វែងគំនិតគ្នា លើបទឈប់បាញ់គ្នា ដែលបង្ការការប្រតិបត្តិការ វាយលុក របស់រដ្ឋាភិបាលស៊ីរី នៅក្នុងខេត្ត Idlib ដែលពួកឧទ្ទាមកាន់កាប់ ។

មេដឹកនាំនៃប្រទេសតួកគី ដែលព្យាយាមជំរុញ ឲ្យរុស្ស៊ីនិងអ៊ីរ៉ង់ យល់ស្របលើបទឈប់បាញ់គ្នានោះ បាននិយាយថា លោកភ័យខ្លាចមាន ការសម្លាប់រង្គាល់ ហើយប្រទេសតួកគី មិនអាចសម្របសម្រួល ទទួលជនភៀសខ្លួន ជាច្រើនបន្ថែមទៀត ដែលសម្រុកឆ្លងព្រំដែន នោះបានទេ ។

ប៉ុន្តែលោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានមានប្រសាសន៍ថា បទឈប់បាញ់គ្នា នឹងមិនមែនជាចំណុចនោះទេ ព្រោះវានឹងមិនពាក់ព័ន្ធ ក្រុមពួកសកម្មប្រយុទ្ធឥស្លាម ដែលជាភេរវករ ចំណែកលោកប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា ស៊ីរីត្រូវតែដណ្ដើមយក ការកាន់កាប់ លើទឹកដីរបស់ខ្លួនទាំងអស់ ៕

ដោយ៖ប៉ាង កុង

Facebook Comments

To Top