អន្តរជាតិ

រុស្ស៊ី៖ ប្រទេសចំនួន៥ បញ្ជូនយន្តហោះចូលឈ្លប យកការណ៍ពីព្រំដែនរុស្ស៊ី

មូស្គូ៖ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃសុក្រថា យន្តហោះសរុបចំនួន ២២គ្រឿងត្រូវបានគេរកឃើញថាបានធ្វើប្រតិបត្តិការ ឈ្លបយកការណ៍នៅតាមបណ្តោយព្រំដែនរុស្ស៊ីកាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា យោងតាមព័ត៌មានពីកាសែត Krasnaya Zvezda គឺមាន យន្តហោះចម្បាំងចំនួន១៣គ្រឿងរបស់កងកម្លាំងប្រតិកម្មការពារជាតិអាកាសរបស់រុស្ស៊ីត្រូវបានគេបញ្ចេញកាលពីសប្តាហ៍មុន ដើម្បីទប់ស្កាត់ការរំលោភនៅតាមព្រំដែន។
ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថាមិនមានយន្តហោះបរទេសណាមួយបានចូលដែនអាកាសក្នុងរយៈពេលនៃការហោះហើររបស់យន្តហោះទាំង១៣គ្រឿងនោះទេ។

យោងតាមទិន្នន័យរបស់យោធារុស្ស៊ី យន្តហោះរបស់រុស្ស៊ីត្រូវបានប្រដេញចំនួនសរុប ២៩៤ដង ក្នុងឆ្នាំ២០១៧ ដើម្បីស្ទាក់ចាប់ និងតាមដាន យន្តហោះឈ្លបយកការណ៍របស់បរទេស។ សកម្មភាពឈ្លបយកការណ៍នៅតាមព្រំដែនរបស់ប្រទេសរុស្ស៊ីគឺមានជាប់ពាក់ព័ន្ធនឹងយន្តហោះរបស់ សហរដ្ឋអាមេរិក អង់គ្លេស បារាំង ស៊ុយអែត និងប្រទេសន័រវេស៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top