អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ លោក ដូណាល់ ត្រាំ បំផ្លាញភាពគួរជឿទុកចិត្ត របស់អាមេរិក

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយលើសារធ្វីតធើថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំផ្លិចបំផ្លាញភាពគួរជឿជាក់ របស់សហរដ្ឋអាមេរិក ស្របពេលដែលអ៊ីរ៉ង់ កំពុងតែធ្វើការឆ្ពោះទៅរក ដំណោះស្រាយនយោបាយមួយ ក្នុងប្រទេសស៊ីរី។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ លោក Zarif បានបង្ហោះសារនិយាយបែបនេះ ស្របពេលកិច្ចប្រជុំត្រីភាគី រវាងអ៊ីរ៉ង់ រុស្ស៊ីនិងតួកគី បានផ្តោតលើសង្គ្រាម ប្រយុទ្ធប្រឆាំង ពួកសកម្មប្រយុទ្ធ នៅក្នុងខេត្ត Idlib ប្រទេសស៊ីរីភាគពាយព្យ​។

លោក Zarif បានសរសេរដូច្នេះថា “ស្របពេលដែលលោក ដូណាល់ ត្រាំ បំផ្លាញភាពគួរជឿជាក់ សហរដ្ឋអាមេរិក និងបំបាក់មុខសម្ពន្ធមិត្ត​ របស់លោក ដោយល្បែងតូចតាចនោះ យើងរីករាយ នឹងចូលរួមជាមួយ មហាអំណាចដែលមាន ទំនួលខុសត្រូវ នៅថ្ងៃនេះ ក្នុងទីក្រុងតេអេរ៉ង់ ដើម្បីបោះជំហានបន្ថែម ឆ្ពោះទៅរកដំណោះស្រាយ នយោបាយ នៅក្នុងប្រទេសស៊ីរី និងបានព្រមព្រៀងគ្នា ធ្វើការងារ ដើម្បីបញ្ចប់អំពើភេរវកម្ម និងជៀសវាងការឈឺចាប់ របស់មនុស្ស នៅក្នុងខេត្ត Idlib”៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top