អន្តរជាតិ

រញ្ជួយដីនៅចិន រង្គើដល់ទីក្រុង ហាណូយ ប្រទេស វៀតណាម

បរទេស៖ វិទ្យាស្ថានភូគព្ភសាស្ត្របានឲ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃសៅរ៍នៅតំបន់មួយ ក្បែរខេត្ត យូណាន ប្រទេសចិន ដែលមានចំងាយ ១១៨គីឡូម៉ែត្រនៅភាគខាងជើងនៃស្រុក Muong Te ភាគខាងជើង ខេត្ត Lai Chau ប្រទេសវៀតណាម។

យោងតាមព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថាទោះបីជាយ៉ាងណាក៏ដោយការរញ្ជួយនេះបានធ្វើឲ្យរង្គើ ដល់នៅអគារខ្ពស់ ៗ មួយចំនួននៅក្នុងទីក្រុង ហាណូយ ប្រទេស វៀតណាម ដែលមានចំងាយប្រហែល ៤៥០គីឡូម៉ែត្រទៅភាគពាយព្យនៃខេត្ត Lai Chau។

អ្នកស្រី Hoang Thi Thanh Hoai អាយុ ៤៣ឆ្នាំ ដែលស្ថិតនៅជាន់ទី ២៣ នៃអគារក្នុងទីក្រុង ហាណូយ នៅម៉ោងប្រហែល ៩ និង ៣០នាទីព្រឹក បានលើកឡើងថា គាត់មានអារម្មណ៍ថា អាគារទាំងមូលកំពុងត្រូវគេអង្រួនក្នុងរយៈពេលប្រហែល ៣០វិនាទី។ អំពូលភ្លើងនិងរបស់របរផ្សេងៗទៀត ក៏ញ័រដែរ។

អ្នកស្រី Hoai បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា ត្រជាក់ដៃ ត្រជាក់ជើង ហើយមានអារម្មណ៍ភ័យខ្លាច ហើយខ្ញុំរត់ទៅដេកនៅក្រោមតុ” ។

អ្នកស្រុកជាច្រើននាក់ដែលរស់នៅជាន់ទី ១០ នៃខុនដូ Times City ក្នុងសង្កាត់ Hai Bai Trung ក៏បានបង្ហាញអារម្មណ៍ដូចគ្នាដែរ។

ចំណែកកម្មករសំណង់រាប់រយនាក់នៅអគារកម្ពស់ ២៦ជាន់នៅលើផ្លូវលូយ៉េន ក៏នាំគ្នាស្រែក ហើយបានរត់ចេញពីកន្លែងការដ្ឋាន នៅពេលការរញ្ជួយបានកើតឡើង៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top