អន្តរជាតិ

រកឃើញឆ្អឹងលលាដ៏ក្បាលប្រមាណ១៦៦ដុំ នៅក្នុងផ្នូរដ៏ធំមួយនៅម៉ិកស៊ិក

ម៉ិកស៊ិក៖ គេហទំព័រ Sky News បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ឆ្អឹងលលាដ៏ក្បាលប្រមាណជាង១០០ដុំត្រូវបានគេរកឃើញ នៅក្នុងផ្នូរដ៏ធំមួយ នៅរដ្ឋ Veracruz នៃប្រទេសម៉ិកស៊ិក ។

យោងតាមព្រះរាជអាជ្ញា លោក Jorge Winckler បានថ្លែងថា ឆ្អឹងលលាដ៏ក្បាលចំនួន១៦៦ដុំ ត្រូវបានគេជឿជាក់ថា បានកប់នៅក្នុងដីតិចបំផុតក៏២ឆ្នាំមុនម្ល៉េះ ។

លោក Winckler មិនបានបញ្ជាក់ច្បាស់អំពីទីតាំងនៃផ្នូរនោះទេ ដោយសារតែបញ្ហាសុវត្ថិភាព ប៉ុន្តែគាត់បាននិយាយថា ក្រុមអ្នកស៊ើបអង្កេត បានរកឃើញអន្លង់ចំនួន៣២កន្លែង និងអត្តសញ្ញាណប័ណ្ណនៅទីនោះចំនួន១១៤សន្លឹក ។

ផ្នូរដ៏ធំ ត្រូវបានគេរកឃើញ ក្រោយពីមានសាក្សីម្នាក់បានប្រាប់ដល់ក្រុមសុភាចារបុរសទាំងនេះថា “សាកសពរាប់រយនាក់” ត្រូវបានកប់នៅក្នុងតំបន់ ហើយលោក Winckler នឹងមិនបានបដិសេធសម្រាប់ការរកឃើញនេះនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top