ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោកជួន សុវណ្ណ ជាអនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំង គ្រឿងញៀន

ភ្នំពេញ៖ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ជួន សុវណ្ណ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន មានឋានៈស្មើរដ្ឋមន្រ្តីជំនួស លោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា លោក ជួន សុវណ្ណ ត្រូវបានឡើងតំណែងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅក្នុងអំឡុងឆ្នាំ២០១២ ជំនួសលោក ទូច ណារ៉ុថ ដែលត្រូវបានតែងតាំងជាប្រធាន នាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ហើយបន្តមកទៀតលោក ជួន សុវណ្ណ ក៏ត្រូវតម្លើងជាអគ្គស្នងការរងនគរបាលជាតិ៕

Facebook Comments

To Top