X

ប្រវត្តិស្ថានិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណភាព នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានស្លាប់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នាវេលាម៉ោង ២និង៤៥នាទីព្រឹក នៅប្រទេសស្វីស។

ខាងក្រោមនេះជាប្រវត្តិសង្ខេប របស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា៖

យោងតាម គេហទំព័រ វិគីភីឌា បានដកស្រង់ប្រវត្តិរបស់លោកថា លោកវេជ្ជបណ្ឌិត បេអាត​ រិចន័រ (កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នា១៩៤៧) ជាជនជាតិ ស្វីស។ គាត់ជា ពេទ្យកុមារ អ្នកលេងសូរឡោ និងជាអ្នកបង្កើត មន្ទីរពេទ្យកុមារ នៅ ព្រះរាជាណាចក្រកម្ពុជា ហើយគាត់ជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

បន្ទាប់ពីទទួលបាន បរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ១៩៧៣ លោកវិជ្ជបណ្ឌិត បេអាត​ រិចន័រ ធ្វើជាអ្នកឯកទេស ថែរទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅស៊ូរិច។ បន្ទាប់មក​ លោក រិចន័រ​ បាន​ធ្វើការ​អោយ​កាកបាទក្រហម ស្វីស និង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជាជា​ទី​ ដែល​លោក​បាន​ធ្វើការ​ នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ទីក្រុង​ភ្នំពេញចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥។ មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ប្រសិទ្ធិភាព​នាម​ដើម្បី​ជា​ការ​ចង​ចាំ​ដល់​សម្តេច​ព្រះអង្គម្ចាស់​ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែល​ជា​ព្រះរាជបុត្រី​នៃ​ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុដែល​បាន​សោយវិលាល័យ​ក្នុង​ព្រះជន្ម​ក្មេងវស្សា​។

នៅ​ពេល​ដែល​ខ្មែរ​ក្រហមបាន​កាន់កាប់​ប្រទេស​កម្ពុជា លោក​ត្រូវ​បាន​បង្ខំ​អោយ​ចាកចេញ​ទៅ​ប្រទេស​ស្វីសវិញ​ដែល​ជា​ទី​ដែល​លោក​បាន​បន្ត​ការងារ​របស់​លោក​នៅ​ទីក្រុងហ៉្សូរ៉ិច។ ក្នុងដំណើរការស្វែងរកអាជីពវេជ្ជសាស្ត្ររបស់គាត់ និង ចំណាប់អារម្មណ៍ខាងតន្ត្រី និង ការកម្សាន្ត វេជ្ជ.រិឆ្នឺរបានអភិវឌ្ឍចរិកលក្ខណៈនៃ “Beatocello” ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡ្លូ។ ស្របគ្នាជាមួយមុខនាទីនេះ លោករិឆ្នឺរក៏បានបោះពុម្ពសៀវភៅកុមារជាច្រើនដែលផ្អែកលើ “Beatocello” ។

នៅ ខែធ្នូ ១៩៩១ រិឆ្នឺរ បានត្រឡប់មក កម្ពុជា និងបានឃើញការបំផ្លិចបំផ្លាញ ដែលបានកើតឡើង ដោយសារសង្គ្រាមស៊ីវិល។ លោកត្រូវបានសុំអោយបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផា ឡើងវិញ ដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិ គន្ធបុប្ផា នៅខែមីនា ១៩៩២ លោក រិឆ្នឺរ ជាផ្លូវការ បានត្រឡប់មកកម្ពុជាវិញ ដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយគន្ធបុប្ផា ត្រូវបានបើកទ្វារ ឡើងវិញនៅខែវិច្ឆិកា ១៩៩២។

មន្ទីរពេទ្យ​មាន ​សាខា​ចំនួនប្រាំ ដែលបាន បង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត បេអាត​ រិចន័រ។ មន្ទីរពេទ្យគន្ធបូប្ផា ត្រូវបានបង្កើតឡើង និង មាន ទីតាំង នៅ ក្នុង រាជធានីភ្នំពេញ។​ រាល់ការព្យាបាល នៅមន្ទីរពេទ្យ របស់លោកពុំមានការ គិតកម្រៃឡើយ។ សាខា​គន្ធបូប្ផាទីមួយ និង ទីពីរ ស្ថិតនៅក្នុង រាជធានីភ្នំពេញ និង មន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី៧ ដែលស្ថិតនៅខេត្តសៀមរាប។ មន្ទីរពេទ្យគន្ធបូប្ផាទី៤ បានបើកដំណើរការ នៅខែធ្នូ ក្នុងឆ្នាំ២០០៥ នៅភ្នំពេញ ហើយបានរួមបញ្ចូលគ្នា ជាមួយនិង មន្ទីរពេទ្យគន្ធបូប្ផាទីមួយ។ អគាររបស់ មន្ទីរពេទ្យគន្ធបូប្ផា ទីប្រាំ ត្រូវបានស្ថាបនា រូចរាល់ និង បើកឱ្យដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០០៧។

មន្ទីរពេទ្យគន្ធបូប្ផា ទីពីរ​ ត្រូវ​បាន​ដាក់​សម្ផោធ​ នៅ​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​១៩៩៦។ មន្ទីរពេទ្យ ​ត្រូវ​បាន​សាងសង់​ ឡើង​ដោយសារ​តម្រូវ​ការ​ចាំ​បាច់ ​ដែល​បង្ក​ដោយ​ ចំនួន​មនុស្ស​ដ៏​កកកុញ ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី១។ ទីតាំង​មន្ទីរពេទ្យ​ ត្រូវ​បាន​សម្តេច​ព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ)​ ទ្រង់​ប្រោសព្រះរាជប្រទាន។ មន្ទីរពេទ្យ​ព្រះជ័យវរ្ម័នទី៧​ ត្រូវ​សាងសង់​ ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៨ ​លើ​ទីតាំង ​ដែល​ជា​អំណោយ ​របស់ ​សម្តេច​នាយករដ្ឋមន្រ្តី​​ហ៊ុន សែន។

Facebook Comments