អន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ និយាយថា រៀងរាល់ថ្ងៃអាមេរិក តែងតែមកសុំ ឲ្យមានកិច្ចចចារគ្នាឡើង

Geneva:ទីភ្នាក់ងាររ៉យទ័រនៅថ្ងៃអាទិត្យ ទី៩ខែកញ្ញានេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយកាលពីថ្ងៃសៅរ៍ថា មកដល់ពេលនេះ សហរដ្ឋអាមេរិកនៅតែបន្តធ្វើការបញ្ជូន សារទៅអ៊ីរ៉ង់ស្នើឱ្យមានការចាប់ផ្តើម ចរចាគ្នាឡើង។

ភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពី ប្រធានាធិបតីDonald Trumpបានសម្រេចចិត្តដកខ្លួនចេញពី កិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នៅក្នុងខែ ឧសភាហើយបន្ទាប់ មកដាក់ការដាក់ទណ្ឌកម្មឡើងវិញលើ សាធារណរដ្ឋអ៊ីស្លាមកាលពី ខែមុន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានផ្តោតលើការរិះគន់របស់សហរដ្ឋអាមេរិកលើ គោលនយោបាយតំបន់ របស់អ៊ីរ៉ង់នៅក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ នេះផងដែរ។

អ្វីដែលគួរឲ្យដឹងនៅពេលនេះគឺថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើវិស័យប្រេងអ៊ីរ៉ង់ត្រូវបានគេ គ្រោងនឹងដាក់ឱ្យអនុវត្តនៅខែវិច្ឆិកា៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top