អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន ត្រឡប់មកប្រទេសមុនពេលកំណត់ ដើម្បីកុំឲ្យចំណាយច្រើន

អាំម៉ាន់៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានកាត់បន្ថយដំណើរទស្សនកិច្ចផ្លូវការ របស់លោកនៅប្រទេស ហ្ស៊កដានី និង អ៊ីស្រាអែល ដើម្បីសន្សំការចំណាយ និងនៅជាមួយក្រុមគ្រួសារ។ នេះបើតាមវិមាន Malacañangបានប្រកាសកាលពីម្សិលមិញ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក ឌូទ័រតេ ត្រូវបានគេរំពឹងថានឹងចាកចេញទៅប្រទេស ហ្វីលីពីនវិញនៅថ្ងៃសៅរ៍ ប៉ុន្តែគាត់បានសម្រេចចិត្តចាកចេញកាលពីថ្ងៃសុក្រវិញ។

ស្របពេលជាមួយគ្នានេះដែរលោកប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏បានរិះគន់ទៅលើការតម្លើងពន្ធអាករ ដោយលោក ដូណាល់ត្រាំដែលជាសមភាគី អាមេរិករបស់លោកនៅលើទំនិញមួយចំនួនដើម្បីកត់ត្រាអតិផរណាខ្ពស់ដែលលោក ឌូទ័រតេ ប្រឈមនឹងប្រតិកម្មជាសាធារណៈ។

អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque Jr.បាននិយាយថាមិនមានហេតុផលពិសេសសម្រាបការចាកចេញឆាប់រហ័សនៃទស្សនកិច្ចផ្លូវការ នេះទេ ប៉ុន្តែបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចខ្លីមានន័យថា ការចំណាយក៏តិចជាង។ លោកក៏បានសារភាពផងដែរថាដំណើរទស្សនកិច្ចរយៈពេល មួយសប្តាហ៍ទៅកាន់ប្រទេសអ៊ីស្រាអែល និងហ្ស៊កដានី គឺមិនល្អចំពោះប្រធានាធិបតីវ័យ ៧៣ឆ្នាំនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top