អន្តរជាតិ

ប្រទេសម៉ាលឌីវ ចោទអាមេរិក ពីបទសម្លុតគម្រាម ក្រោយមានសេចក្តីថ្លែងការណ៍ ស្តីពីអ្នកទោសនយោបាយ

បរទេស៖ ប្រទេសម៉ាលឌីវ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទសម្លុតគម្រាម នៅថ្ងៃសុក្រសប្ដាហ៍នេះ ត្រឹមតែមួយថ្ងៃបន្ទាប់ ពីទីក្រុងវ៉ាស៊ីនតោន ស្នើឲ្យដោះលែង អ្នកទោសនយោបាយ ដែលរងការចោទប្រកាន់មិនពិត និងបានគម្រាមចាត់វិធានការ ប្រសិនបើការបោះឆ្នោត នាពេលខាងមុខ នៃប្រទេសនេះ មិនសេរីនិងយុត្តិធម៌។

រដ្ឋមន្រ្តីការបរទេស នៃប្រទេសម៉ាលឌីវ បាននិយាយនៅថ្ងៃសុក្រថា សំណើរបស់សហរដ្ឋអាមេរិក ដែលឲ្យដោះលែង អ្នកទោសនយោបាយ ដែលគេចោទប្រកាន់ខុសនោះ ត្រូវបានគេមើលឃើញថា ជាទង្វើសម្លុតគម្រាមមួយ និងជាការដាក់ឥទ្ធិពល មិនត្រឹមត្រូវ លើដំណើរការប្រជាធិបតេយ្យ របស់រដ្ឋមានអធិបតេយ្យភាព នៅមុនពេលបោះឆ្នោត ដ៏សំខាន់។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងការបរទេសម៉ាលឌីវ បានជំរុញសហរដ្ឋអាមេរិក ឲ្យអនុញ្ញាតឲ្យប្រជាជនម៉ាលឌីវ ធ្វើការសម្រេចចិត្តដោយសេរី នៅថ្ងៃទី២៣ ខែកញ្ញា ជ្រើសរើសអ្នកដែលគួរដឹកនាំ ពួកគេសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top