X

នំកញ្ចប់១៦៨កញ្ចប់ និងចាហួយ៥១កេសក្លែងក្លាយ ត្រូវបញ្ជូនទៅកាន់ឡាបូ ដើម្បីពិនិត្យរកសារធាតុគីមី បើមានម្ចាស់អាចប្រឈមទោសទណ្ឌ

កណ្តាល ៖ កម្លាំងចម្រុះនៃដឹកនាំ ដោយលោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល ដែលមានទាំងជំនាញ កាំកុងត្រូលខេត្តចូលរួមផងដែរ បានឃាត់រថយន្ត៣គ្រឿង ដើម្បីពិនិត្យមើលទំនិញ ដែលឈ្មួញនាំចូល ពីប្រទេសវៀតណាម តាមច្រករបៀង តាមទូកកាណូកមករើដាក់រថយន្ត នៅចំណុចភូមិព្រែកសំរោង ឃុំសំពៅពូន ស្រុកកោះធំ ដើម្បីដឹកបន្តមកចែកចាយ លើទីផ្សាក្នុងប្រទេសកម្ពុជា ។

ក្នុងនោះមន្ត្រីជំនាញ បានពិនិត្យរកឃើញ នំកញ្ចប់ដាណាមិ ជាប្រភេទនំក្លែងក្លាយ៥១កេស និងចាហួយដែលមានសារធាតុគីមី ក្នុងកំរិតខ្ពស់ជាង១០០កេស រួមនំកញ្ចប់ ផ្សេងទៀតដែល កម្លាំងកំពុងពិនិត្យត្រៀមបញ្ជូន ទៅឡាបូផងដែរ ។

លោក ឯក ស៊ុនរស្មី ព្រះរាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល បានបានប្រសាសន៍ថា លោកសំណូមពរដល់ កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវត្រួតពិនិត្យមុខទំនិញ ទាំងអស់ ហើយបើទំនិញណា មានការពាក់ព័ន្ធត្រូវរឹបអូស រួចយកទៅបំផ្លាញចោល ជាបន្ទាន់ មិនអនុញ្ញាតិឲ្យយក ទៅកាន់ទីផ្សារបានទេ តែបើសិនជាទំនិញ គេមានគុណភាពត្រឹមត្រូវ ត្រូវប្រគល់ទៅឲ្យម្ចាស់គេយកទៅ លក់ដើម្បីកុំឲ្យប៉ះពាល់ ដល់របរពួកគាត់ ព្រោះបើយើងធ្វេសប្រហែស គេអាចប្តឹងយើងបាន ធ្វើឲ្យខូចខាតទំនិញគេ ។

លោកបានបន្តថា ឈ្មួញរូបនេះកុំគិតថា ជារបរតូចតាចឲ្យសោះ មិនដូចអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ចេះតែនិយាយមិនពិនិត្យឲ្យបានច្បាស់ បើយើងកាន់ជើងពួកគាត់ឬពុករលួយជាមួយពួកគាត់អាជីវករ តែយើងគួរគិតសុខភាពក្មេង ជាកូនចៅពលរដ្ឋ ទូរទាំងប្រទេស ដែលពួកគាត់បរិភោគចំណីទាំងនោះ ចូលទៅតើគាត់ជួបអ្វីខ្លះ ។ នំនេះគឺជាឃាតករ ឈាមត្រជាក់ដែល អាចសម្លាប់កុមារកម្ពុជា ជាបន្តបន្ទាប់តាមរយៈ រោគរលាកក ក្អួតចង្អោ ឬជំងឺផ្សេងៗរហូតស្លាប់ ។ បើតាមការពិនិត្យកន្លែង ស្តុកទំនិញគាត់នៅជ្រៃធំ គឺមានម៉ាស៊ីនអូសទំនិញឡើងច្រាំង និងម៉ាស៊ីនទម្លាក់ទំនិញ រថយន្តដឹកជញ្ជូនរាប់គ្រឿង ដូច្នេះមិនមែនជាអ្នករកស៊ី តូចតាចដូចពាក្យគេថានោះទេ ។ នំ៣រថយន្តនេះអាចចែកចាយ បាន១ចំហៀងខេត្តកណ្តាល ។

អ្នកស្រីស្រ៊ន ចន្ធី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិខ្ពបឃុំសំពោពូន ស្រុកកោះធំ មានស្រុកកំណើតនៅភូមិថ្នល់បែកសង្កាត់រការក្រៅ ក្រុងដូនកែវខេត្ត តាកែវ បាននិយាយថា អ្នកស្រីជាអាជីវករមិនបានដឹងថា នំទាំងនេះមានផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរបែបនេះទេ ប្រសិនបើអ្នកស្រីដឹងទោះបីចំណេញច្រើនយ៉ាងណាក៏ មិនទទួលដែរ ។ ទំនិញទាំងនេះអ្នកយកទៅចែកចាយតាមទីផ្សារនានាក្នុងប្រទេសកម្ពុជា ដូចជា ឧត្តមានជ័យ បន្ទាយមានជ័យ ខេត្តកណ្តាល និងខេត្តផ្សេងទៀត ទៅតាមគេកាម្មង់ ការនាំចូលមកកាន់ប្រទេសកម្ពុជាពីប្រទេសវៀតណាមមកនោះ គឹមិនមែននាំចូលត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ គឺមានជនជាតិខ្មែរដឹកតាមទូកឬកាណូកតាមផ្លូវទឹកលួចមករើនៅចំណុចខាងលើលើកដាក់រថយន្យតែម្តង ។

លោក លី សុជាតិ តំណាងឲ្យលោក ឈឿន សុចិត្ត ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ចកំពុងដឹកនាំកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកណ្តាលនោះបាននិយាយថា ការដែលយើងដឹកនាំកម្លាំងចុះទៅសហការរហូតឈានទៅបង្ក្រាបបាននេះ គឺដោយសារតែមានពាក្យពីក្រុមហ៊ុន ជីពម៉ុង ម្ចាស់នំហានណាមិ នំចូលផ្តាច់មុខពីប្រទេសថៃ ថាឈ្មួញរូបនេះនាំនំហាណាមិក្លែងក្លាយពីប្រទេសវៀតណាម ធ្វើប៉ះពាល់ដល់ក្រុមហ៊ុន ទើបកម្លាំងចុះទៅបង្ក្រាបបានជាក់ស្តែង មិនតែប៉ុណ្ណោះរកឃើញចាហួយ ដែលផ្ទុកដោយសាធារគីមីកំរិតហាមឃាតខ្ពស់មួយចំនួនទៀត និងបានឃាត់រថយន្ត៣គ្រឿង ទី១ម៉ាហុីយ៉ានដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ3D-8806 និងទី២ ម៉ាកហ៊ីយ៉ាន ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-8506 និងមួយគ្រឿង ទៀតម៉ាកហុីយ៉ានដាយដែរពណ៌សពាក់ស្លាកលេខកំពត 3A-0040 ។

អ្នកស្រីបានបន្តថា មុខរបរនេះគាត់រកសុីមក ២០ឆ្នាំជាងហើយ មិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ តែពេលនេះដោយសារ មានក្រុមប្តឹងនគរបាលទើបអ្នកស្រីជួបបញ្ហា ខាងជំនាញចុះទៅឃាត់នាំយកមកពិនិត្យ អ្នកស្រីសង្ឃឹមថា សមត្ថកិច្ចមិនយកទោសភៃអ្វីទេ ព្រោះអ្នកស្រីមិនបានដឹងនំទាំងនេះ មានសារធាតុគីនោះឡើយ។

លោក លាត លី ផ្នែកលក់នៅក្រុមហ៊ុនជីពម៉ុងបានពន្យល់ដល់អ្នកយកព័ត៌មាននិងផ្តាំដល់បងប្អូនជាមេផ្ទះដែលទៅទិញទំនិញទាំងពីទីផ្សារដើម្បីទុកសម្រាប់វេចខ្ចប់ឲ្យកូនតូចៗទៅសាលារៀនឬបរិភោគនៅផ្ទះ នំពិតប្រាកដមានត្រាហាណាម៉ិ សម្រាប់សម្គាល់តែនំក្លែងក្លាយវិញគឺអតមានត្រាហាណាម៉ិទេ ។ ចំពោះការបរិភោគនំក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់សុខភាពកុមារ ទៅជារលាកក រលាកពោះវៀនជាដើម។

មន្ត្រីកាំកុងត្រូលបានប្រាប់អ្នកយកព័ត៌មានយើងថា ផលិផលក្លែងក្លាយដែលយើងធ្វើការត្រួតពិនិត្យឃើញនាពេលនេះមាន នំកញ្ចប់ហាណាម៉ិ គឺត្រូវរឹបទាំងស្រុង និងមានគ្រឿងកំប៉ុងជាភេជ្ជៈ ចាហួយកញ្ចប់ជាថង់ និងជ័ររ៉ឹងជាច្រើនផងដែរ ហើយចាហួយនេះ បើតាមធ្លាប់យកទៅចូលឡាបូ គឺមានសារធាតុគីមីខ្ពស់បំផុត អាចបំផ្លាញជីវិតអ្នកបរិភោគបាន ដូច្នេះបងប្អូនបើគួរចៀសវៀងបានកុំឲ្យកូនៗរបស់លោកអ្នកពិសារអីចៀសវៀងគ្រោះថ្នាក់ជាយថាហេតុ ព្រោះថ្មីនេះដូចជា នៅខេត្តមណ្ឌលគីរី មានករណីពុលចាហួយនេះ ប៉ុន្តែលោកមិនទាន់ច្បាស់ទេ កំពុងធ្វើការស្រាវជ្រាវបន្ថែម តែទោះបីយ៉ាងណាត្រូវតែប្រុងប្រយ័ត្នជាមុនប្រសើជាង។ មន្ត្រីដដែលបានបន្តថា ទំនិញដែលខាងជំនាញលោកយកទៅចូលឡាបូ ប

ប្រសិនជាពិនិត្យទៅមិនឃើញមានសារធាតុគីមី នោះនិងប្រគល់ទៅម្ចាស់វិញ តែបើពិនិត្យទៅឃើញថា មានសារធាតុគីមីខ្ពស់ ត្រូវរឹបអូស យកទៅកំទេចចោលទាំងស្រុង ចំណែកម្ចាស់ត្រូវចាត់ការ ទៅតាមផ្លូវច្បាប់៕

ដោយ៖ហេង ឈុនឡេង

Facebook Comments