អន្តរជាតិ

ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានប្រាប់ថា អាមេរិកនៅតែកំពុងនិយាយជាមួយចិន ស្តីពីបញ្ហាជំនួញ

បរទេស៖ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Larry Kudlow បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNBC ថា សហរដ្ឋអាមេរិកនៅតែបន្តនិយាយជាមួយចិន ស្តីពីបញ្ហាជំនួញជាច្រើន ប៉ុន្តែបានបន្ថែមថា រហូតមកដល់ពេលនេះ ប្រទេសចិនមិនបានតម្រូវតាមសំណើអាមេរិកទេ។

យោងតាមកាសែត រ៉យទ័រ លោក Larry Kudlow បាននិយាយដូច្នេះថា “យើងនៅតែកំពុងនិយាយគ្នាជាមួយចិន ស្តីពីបញ្ហាជាច្រើន កិច្ចពិភាក្សាទាំងនោះ នឹងនៅតែបន្ត គឺយើងចង់ឲ្យមានរនាំងកាន់តែទាបឡើង”។

លោកបានមានប្រសាសន៍បន្ថែមទៀតថា “ទាំងនោះ គឺជាសំណើរបស់យើង សម្រាប់រយៈពេលជាច្រើនខែកន្លងមក ប៉ុន្តែមកដល់ពេលនេះ សំណើទាំងនោះ មិនត្រូវបានបំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណា ក្តីសង្ឃឹមនៅតែដុះឡើងរហូត”៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top