X

ទីបំផុត Solji វិលមករក EXID វិញហើយក្រោយផ្អាកពីក្រុមអស់ជិត២ឆ្នាំ

កូរ៉េ ៖ ក្រោយបាត់មុខពីក្រុម EXID ជិត២ឆ្នាំតារាចម្រៀងរូបស្រស់ Solji បានត្រឡប់មកជួបអ្នកគាំទ្រវិញហើយគឺនាងចាប់ផ្តើមចេញ ផ្សព្វផ្សាយជាមួយក្រុមនៅប្រទេសសិង្ហបុរីតែម្តង។

ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី៨ ខែកញ្ញានេះថា តារាចម្រៀងរូបស្រស់ Soljiដែលប្រកាសផ្អាកការងារដើម្បីព្យាបាលជម្ងឺធ្ងន់ម្យ៉ាងនោះ បានត្រឡប់មកចាប់ផ្តើមសកម្មភាពជាមួយក្រុម EXID វិញហើយគឺនាងបានលេចមុខនៅព្រលានយន្តអន្តរជាតិ Incheonពេលចេញដំណើរទៅ ផ្សព្វផ្សាយនៅប្រទេសសិង្ហបុរីជាមួយសមាជិកទាំងអស់របស់ EXID ។ ស្លៀកខោខៅប៊យជើងវែង អាវឆ្នូតបែបសុភាព និងវែនតាខ្មៅផងនោះនាងSolji មើលទៅស្រស់ស្អាតខ្លាំងណាស់ ។

ក្រោយរូបភាពរបស់ Solji ត្រូវបានចែកចាយក្នុងបណ្តាញអ៊ីនធ័រណេត អ្នកគាំទ្រជាច្រើនបានបង្ហោះសារបង្ហាញអារម្មណ៍រីករាយដែល Idol របស់ខ្លួនត្រឡប់មកវិញ ហើយភាគច្រើនអួតថា Solji នៅតែស្រស់ស្អាត ៕

ដោយ៖ ទូច សុខលីដា

Facebook Comments