នយោបាយ

ទស្សនៈកូនខ្មែរ៖ ការបោះឆ្នោត ឆ្នាំ ២០១៨ បង្កើតប្រវត្តិសាស្ត្រថ្មី សម្រាប់កម្ពុជា!

អាចចាត់ទុក​ ជាលើកដំបូងហើយ ក្នុងប្រវត្តិនៃ ការបោះឆ្នោត នៅកម្ពុជា ចាប់តាំងពី ឆ្នាំ ១៩៩៣ មកដែល ស្ថានការណ៍ ក្រោយការបោះឆ្នោត មានលក្ខណៈល្អ ដូចការបោះឆ្នោតឆ្នាំ ២០១៨ នេះ។ ការបោះឆ្នោត លើកមុនៗ តែងតែ មានភាពតានតឹង ខាងនយោបាយខ្លាំង ទាំងមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងជាពិសេស គឺក្រោយការបោះ ឆ្នោត ។

ពលរដ្ឋខ្មែរតែងតឹងទ្រូង ព្រួយបារម្ភ និងភ័យខ្លាច ដោយសារ តែសភាពការណ៍ ច្របូកច្របល់ បាតុកម្ម បិទផ្លូវ ផ្ទុះហិង្សា ដុតរោងចក្រ វាយកម្ទេចទ្រព្យសម្បត្តិ សាធារណៈ និងឯកជន មនុស្សរបួស និងឈានដល់ស្លាប់ក៏មាន។ រីឯសេដ្ឋកិច្ចបាត់លំនឹង ទីផ្សារអលចនទ្រព្យនៅ ទ្រឹងមួយកន្លែង ខណៈដែលពលរដ្ឋ ត្រៀមត្រីងៀត អង្ករ សាំង និងគ្រឿងឧបភោគបរិភោគចាំបាច់ មួយចំនួន។

ប៉ុន្តែ ពេលនេះ រឿងអពមង្គល ទាំងនោះលែងកើតមាន ទៀតហើយ។ ការបោះឆ្នោតឆ្នាំ ២០១៨ នេះ មានស្ថានភាព ខុសស្រឡះ ពីការបោះឆ្នោតលើកមុនៗ ៖ ពេលជិតបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយការ បោះឆ្នោត អ្វីៗ មានសភាព ធម្មតាទាំងអស់ ហើយប្រជាពលរដ្ឋ មានអារម្មណ៍ហាក់ ដូចជាគ្មានអ្វីកើតឡើង ទាល់តែសោះ។ ពលរដ្ឋ ធ្វើដំណើរ ទៅមកដោយគ្មានការ ព្រួយបារម្ភ, ការប្រកបរបរ អាជីវកម្មនានា នៅតែមានសកម្មភាព គគ្រឹកគគ្រេង, ទីផ្សារអចលនទ្រព្យ បន្តឡើងថ្លៃ និងមានសកម្មភាពរស់រវើក។ គ្មានអ្នកណាជជែកគ្នា អំពីរឿងព្រួយបារម្ភ អំពីបញ្ហា នយោបាយទៀតទេ។

បច្ចុប្បន្ន ពលរដ្ឋកំពុងត្រៀម ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ យ៉ាងសប្បាយរីករាយ តាមប្រពៃណីព្រះពុទ្ធសាសនា។ អ្វីដែលជាការរីករាយ សម្រាប់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន និងមន្ត្រីមូលដ្ឋាន គ្រប់លំដាប់ថ្នាក់គឺ ការផ្តល់ ប្រាក់ឧបត្ថម្ភ ៥ ម៉ឺនរៀល ពីសំណាក់ រាជរដ្ឋាភិបាល សម្រាប់ធ្វើបុណ្យទាន ពេលបុណ្យភ្ជុំបិណ្ឌ។ រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ ថវិកាជាង ៧ លានដុល្លារ សម្រាប់ការផ្តល់ជូននេះ។

ចំណែកកម្មករ ក៏ដូចជាពលរដ្ឋ មកពីបណ្តារខេត្ត ក៏សប្បាយរីករាយ នឹងការទទួលបានការឈប់ សម្រាក និងការជិះរថយន្ត ក្រុងសាធារណៈ ទៅស្រុកកំណើត ដោយឥតគិតថ្លៃ។ សរុបទៅ មិនត្រឹមតែស្ថានភាព ស្ងប់ស្ងាត់ល្អប៉ុណ្ណោះទេ ប៉ុន្តែ ភ្លាមៗ ក្រោយការបោះឆ្នោត ពលរដ្ឋបានទទួល ផលពីរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតនោះ។

នេះមិនទាន់ រាប់ការសន្យាជា ឧឡារឹករបស់ សម្តេច ហ៊ុន សែន ដែលបន្តដឹកនាំ រាជរដ្ឋាភិបាល
អណត្តិថ្មី ឲ្យមន្ត្រីរបស់ខ្លួន បម្រើពលរដ្ឋឲ្យ បានល្អទ្វេដងលើសពីមុន និងឲ្យពលរដ្ឋ ទទួលផលច្រើនជាង មុនផងនោះទេ។

អ្វីជាការកត់ សម្គាល់ម្យ៉ាងទៀត ក្រោយបោះឆ្នោតភ្លាមៗ លោកហ៊ុន សែនបានសម្រេចស្នើ ទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោស ដល់ទណ្ឌិតអ្នកនយោបាយ មួយចំនួន បន្ទាប់ពីពួកគេ សារភាពទទួលកំហុស និងសុំឲ្យសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ ដើម្បីទទួលបាន ការលើកលែងទោស ដោយសន្យាថា នឹងឈប់ប្រព្រឹត្តបទល្មើសទៀត។

ទាំងនេះកើត ចេញពីទឹកចិត្តមេត្តា ករុណា មុទិតា ឧបេក្ខា ដែលជាព្រហ្មវិហារធម៌របស់មេដឹកនាំ។ នៅក្នុងអំឡុង ពេលខាងមុខនេះ សម្តេច ហ៊ុន សែន
ក៏បានប្រកាស គម្រោងស្នើទូលថ្វាយ ព្រះមហាក្សត្រ ឲ្យលើកលែងទោស ជាទ្រង់ទ្រាយធំ ដល់ទណ្ឌិត ដែលកំពុងជាប់ពន្ធនាគារ ផងដែរ។ ទាំងអស់នេះ សុទ្ធសឹងជាដំណឹងល្អៗ ដែលគេបានលឺ ក្រោយការបោះឆ្នោត។

ខុសកាលពីលើកមុខៗ ដែលមានការប្រឈមមុខ ដាក់គ្នាតានតឹង ដែលហៀបនឹង អូសទាញ ប្រទេសឲ្យធ្លាក់ ក្នុងសភាពចលាចល និងបង្ហូរឈាមម្តងៗទៅហើយ។ ប្រជាពរដ្ឋខ្មែរ ជាច្រើនបានសម្តែង ការពេញចិត្ត ចំពោះស្ថានភាព ក្រោយការបោះឆ្នោត នេះខ្លាំងណាស់។ ពួកគេអះអាងស្ទើរ គ្រប់មាត់ថា ចង់ឃើញស្ថានភាព បែបនេះជារៀងរហូត ពោល គឺចង់ឃើញប្រទេសជាតិ បោះឆ្នោត ៥ឆ្នាំម្តង ហើយការបោះឆ្នោត ក្លាយជារឿងសាមញ្ញមួយ របស់កម្ពុជា ដែលមិនមែនជា ព្រឹត្តិការណ៍គួរឲ្យ ព្រឺខ្លាចដូចអតីតកាលទៀត។

ភាពចាស់ទុំ ខាងនយោបាយភាព រឹងមាំនៃសន្តិភាព និងការរីកសុះសាយ នៃការអភិវឌ្ឍន៍ គឺជាសញ្ញាបញ្ជាក់ថា កម្ពុជា កំពុងបោះជំហាន នៅលើផ្លូវដ៏ត្រឹមត្រូវ។ ភាពត្រឹមត្រូវនេះ កំពុងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ហើយភាពត្រឹមត្រូវនេះ​ ក៏កំពុងធ្វើឲ្យ ក្រុមក្រឡុកប្រទេស ខ្សោយឥទ្ធិពល ស្ទើរតែគ្មានសេសសល់អ្វីឡើយ។

នេះពិតជា ប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់កម្ពុជាយ៉ាងពិតប្រាកដ។ រដូវភ្ជុំបិណ្ឌ ដែលកំពុងឈាន ចូលមកដល់នេះ ក៏អាចចាត់ទុកថា ជារដូវដែលពលរដ្ឋ បានសប្បាយរីករាយ កាន់តែខ្លាំង ដោយសារតែម្យ៉ាង មកពីស្ថានការណ៍នយោបាយ ល្អប្រសើរ ក្រោយការបោះឆ្នោត ដែលធ្វើឲ្យ ជីវភាពរបស់ ពួកគេគ្មានទទួលរងផលប៉ះពាល់ ជាអវិជ្ជមាន ណាមួយឡើយ។

ម្យ៉ាងទៀត គឺដោយសារតែ រាជរដ្ឋាភិបាលថ្មី ដែលកើតចេញ ពីការបោះឆ្នោត បានផ្តល់ផលប្រយោជន៍ ទាំងភ្លាមៗ ចំពោះមុខ និងទាំងផលប្រយោជន៍ យូរអង្វែងដល់ប្រជាពលរដ្ឋ។ ផុតពីរដូវភ្ជុំបិណ្ឌ ពិធីបុណ្យអុំទូក ដែលជាពិធីបុណ្យ ដ៏សប្បាយរីករាយ មួយរបស់ខ្មែរក៏ឈានមកដល់។ ដូច្នេះ ពលរដ្ឋខ្មែរសម័យនេះ ស្គាល់តែការ សប្បាយរីករាយ ដោយគ្មានភ័យព្រួយ រឿងសង្គ្រាមទៀតឡើយ។

នេះមកពី ប្រទេសជាតិសានត្រាណ ហើយក្រោមម្លប់ដឹកនាំ ដែលពោរពេញដោយព្រហ្មវិហាធម៌។ ព្រហ្មវិហាធម៌ របស់មេដឹកនាំ ក៏បានស្តែងឡើង យ៉ាងច្បាស់ នៅក្រោយការ បោះឆ្នោតឆ្នាំ ២០១៨ នេះ។

ទាំងនេះ គឺជាក្តីសង្ឃឹមយ៉ាងមុតមាំ របស់ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត ដែលកំពុងមាន ជំនឿកាន់តែមុតមាំ លើរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ មានបំណងចង់រស់នៅក្នុងសុខសន្តិភាព ក្នុងនាមជារដ្ឋមួយ ដែលមានអធិបតេយ្យ ភាពពញលេញ មិនចំណុះឲ្យ បរទេសណាមួយឡើយ។ នេះគឺជាប្រវត្តិសាស្ត្រថ្មី និងវប្បធម៌ថ្ មីសម្រាប់ការបោះឆ្នោត នៅកម្ពុជា ហើយវប្បធម៌នេះ នឹងចាក់ឬសរឹងមាំ នៅលើទឹកដី នៃព្រះរាជាណាចក្រអច្ឆរិយៈ ជារៀងរហូតតទៅ៕

ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យកំពង់ចាម

Facebook Comments

To Top