អន្តរជាតិ

ថ្ងៃនេះ ក្រុងព្យុងយ៉ាង ប្រារព្វខួបទី៧០ឆ្នាំនៃការបង្កើត DPRK

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា នៅថ្ងៃទី៨ ខែកញ្ញា ម្សិលមិញនេះ គេឃើញមានតុបតែងលម្អដោយ ទង់ជាតិនៅតាម ថងរុក្ខវិថី នៅក្នុងក្រុងព្យុងយ៉ាង រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (DPRK) ដើម្បីត្រៀមសម្រាប់ពិធីប្រារព្វខួបថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ជាខួបលើកទី៧០ឆ្នាំនៃការបង្កើត DPRK ។

គួរបញ្ជាក់ថា DRPK ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៨ ដែលជាពេលវេលាមួយសម្រាប់ ឈប់សម្រាកទូទំាងប្រទេស ជាទិវាព្រះអាទិត្យ ហើយចំថ្ងៃខួបកំណើតរបស់លោក គីម អ៊ីលស៊ុង (Kim Il-sung) និងជាថ្ងៃផ្កាយរះចិញ្ចាចចិញ្ចែង (ចំខួបកំណើត របស់លោក គីម ជុងអ៊ីល) និងថ្ងៃខួប បង្កើតបក្សផងដែរ ៕  ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top