X

ឆ្លើយតបនិងពលរដ្ឋ ស្រុកលើកដែក កម្លាំងចម្រុះចុះ ទៅកាត់របាំងស្បៃមុងខុសច្បាប់ ជាប់ព្រំដែន វៀតណាម-កម្ពុជា ទៅដុតកំទេចចោល

កណ្តាល ៖ របាំងស្បៃមុងរាប់គីឡូម៉ែត្រ ដែលក្រុមអ្នកនេសាទ ខិលខូចលបលួចដាក់ នៅតាមខ្សែបន្ទាត់ព្រំដែន វៀតណាម-កម្ពុជា លាតសន្ធឹងលើផ្ទៃទឹក ពីត្រើយម្ខាង ទៅដល់ត្រើយម្ខាង នៅរដូវបិតនេសាទ ជាខែត្រីពងកូន មេពូជទាំងនេះធ្លាក់ចូល ទៅក្នុងស្បៃមុង របស់អ្នកនេសាទខុសច្បាប់ទាំងនោះ ដូច្នេះធន់ធានមច្ឆាជាតិ ត្រូវវិនាសចុះថយចុះ ពី១ឆ្នាំទៅ១ឆ្នាំជាលំដាប់ ទោះបីជានាយខ័ណ្ឌ ខិតខំយកយលចិត្តទុកដាក់ អភិរក្សយ៉ាងណា ក៏ដោយរួមទាំងបង្កាត់ភ្ញាក់មកចាក់លែង ចូលបឹងធម្មជាតិក៏ដោយ បើក្រុមនេះចាប់គ្មានសល់ទាំងតូចទាំងធំថែមទាំងពងត្រីមិនទាន់ញាស់ផងដែរ រួចយកលេសថាដាក់របាំងការពារកុំឲ្យត្រីចុះទៅប្រទេសវៀតណាម ដែលជាសំដីងងុលបំផុត ។

បើយោងតាមមន្ត្រីជំនាញបានអះអាងថា “តាមការសិក្សាទៅលើមច្ឆាជាតិ ទោះបីគេមិនចេះនិយាយស្តីដូចនបុស្សយើងតែគេដឹងកន្លែងណាគ្រោះថ្នាក់ដល់ពួកគេ និងចេះស្វែងកន្លែងសុខដូចមនុស្សដែរ ហើយក៏ចេះស្រឡាញ់គ្នាមានគូរកៀកកើយជាមួយគ្នាផងដែរ ។
ដូច្នេះផ្ទៃទឹកនៅប្រទេសវៀតណាមគឺពោរពេញទៅសារធាតុគីមីចឹងត្រីគ្រាន់តែ ឈានដល់ដល់គឺត្របកក្រោយចូលមកទឹកដីកម្ពុជាវិញដោយមិនបាច់ប្រប៉ាស្ព័រនោះទេ ដូច្នេះការដែលសមត្ថកិច្ចឬអាជ្ញាធរភូមិ ឃុំ និងប្រធានសហគមន៍ អះអាងថាដាក់របាំងការពារកុំឲ្យត្រីចុះទៅប្រទេសវៀតណាមនោះគឺជាលេសតែប៉ុណ្ណោះ ដើម្បីឆក់ឱកាសចាប់ត្រីក្នុងរូបភាពស្របច្បាប់ បំផ្លាញខ្លួនឯងទាំងរស់បែបនេះ”។

ដោយសារតែមន្ត្រីជលផលអនុវត្តផ្ទុយពីការពិតបែបនេះ និងមានការណែនាំពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលផងនោះ លោក វ៉ិត ធារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលបានដឹកនាំកម្លាំងរកាកោង កម្លាំងស្រុកលើកដែក និងកងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីសហគមន៍សណ្តា ចុះទៅបង្ក្រាបរបាំងស្បៃមុងបច្ចេកទេសដាក់ដោយជនជាតិវៀតណាម ដាក់នៅលើខ្សែបន្ទាត់វៀតណាម-កម្ពុជា នៅក្នុងបឹងតូចនិងបឹងធំ។

ជាលទ្ធផលកម្លាំងធ្វើការវះកាត់ស្បៃមុងមាត់លូរាប់រយមាត់លូ និងសាររបាំងស្បៃមុងរាប់រយម៉ែត្រ រួមទាំងដកបង្គោលរាប់ពាន់បង្គោល យកទៅដុតកំទេចចោល និងបានចាក់លែងកូនត្រីរាប់រយគីឡូក្រាមផងដែរ ហើយសកម្មភាពនេះចងបញ្ជាក់ប្រាប់បងប្អូនអ្នកនេសាទខុសច្បាប់ ត្រូវងាកមករកនេសាទស្របច្បាប់វិញ បើមិនដូច្នេះទេ ពេលកម្លាំងចុះមកសារដុតចោលដូចពេលនេះអីចឹង ព្រោះការនេសាទដោយប្រើស្បៃមុងបង្កឲ្យប៉ះពាល់ធន់ធានធម្មជាតិ ធ្ងន់ធ្ងរបំផុត។

ពលរដ្ឋស្រុកលើកដែកអបអរសាទរចំពោះចំណាត់ការរបស់លោក ម៉ៅ ភិរុណ អភិបាលខេត្ត លោកតែងតែជួយដោះទុកលំបាក បងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង នៅក្នុងដែនអាណាចក្រ របស់លោក ជាពិសេសរដូវបិត នេសាទ លោកតែងតែក្រើនរំលឹក នៅតាមវេទិការសាធារណនានា ដល់មន្ត្រីជលផលត្រូវយកចិត្តទុកដាក់ ឲ្យបានខ្ពស់ បំផុតត្រូវការពារធនធាតុ មច្ឆាជាតិឲ្យរីកសំបូរពី១ឆ្នាំទៅ១ឆ្នាំ ដើម្បីបង្កើនជីវភាពពលរដ្ឋ ឲ្យលោកឲ្យកាន់តែធូរធារបន្ថែមទៀត ។

លោក វ៉ិត ធារិទ្ធិ នាយខណ្ឌជលផលបានលើកឡើងថា ការដែលយើងរឹតបន្តឹងរាល់បទល្មើសនេសាទខុសច្បាប់នោះ គឺយើងចង់ឲ្យពលរដ្ឋចាប់ត្រីបរិភោគដោយខ្លួនឯងពីបឹង យើងសុខចិត្តបង្ហាញបឹងដល់ពួកគាត់ ប្រសើជាងរកត្រីមកឲ្យគាត់លាក់បំពួនបឹងនោះ លុះពេលគាត់បរិភោគត្រីយើងឲ្យអស់តើគាត់បានអ្វីបរិភោគទៀត ដូច្នេះបន្ទុកនេះយើងជាអ្នករ៉ែកពន់រហូត ចឹងហើយបង្ហាញបឹងដល់ពួកគាត់ជាចំណុចល្អបំផុត៕
ដោយ៖ ហេង សេងឡុង

Facebook Comments