អន្តរជាតិ

គ្រោះរញ្ជួយដីវាយប្រហារ កោះហុកកៃដូ អ្នកស្លាប់សរុបកើន ដល់២១នាក់

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា រដ្ឋាភិបាលជប៉ុនបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា សរុបពលរដ្ឋចំនួន២១នាក់ ត្រូវបានគេបញ្ជាក់ថា បានបាត់បង់ជីវិត និង៦នាក់ទៀតនៅរដ្ឋរងគ្រោះមានការៈឈឺបេះដូង និងសួត និង១៣នាក់នៅតែបន្តបាត់ខ្លួន ក្រោយពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានរញ្ជួយនៅលើដែនដីកោះ ហុកកៃដូ កាលពីថ្ងៃព្រហស្បតិ៍ នៅភាគខាងជើងប្រទេសជប៉ុន ។

លោក Yoshihide Suga ប្រធានទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា សរុបមានពលរដ្ឋចំនួន៤០.០០០នាក់ ក្នុងនោះរាប់បញ្ចូលមន្ត្រីប៉ូលិស ក្រុមអ្នកពន្លត់អគ្គីភ័យ កងកម្លាំងស្វ័យការពារ និងឆ្មាំសមុទ្រជប៉ុន កំពុងតែធ្វើការរុករកអ្នកដែលបាត់ខ្លួន និងជួយនៅតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ “ដោយខិតខំព្យាយាមយ៉ាងខ្លាំង” ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ មានគ្រោះរញ្ជួយដីមួយដ៏ខ្លាំងបានអង្រួននៅលើដីកោះ ហើយផ្ទះប្រមាណ២,៩៥លានខ្នង នៅកោះហុកកៃដូ គ្មានអគ្គីសនីប្រើប្រាស់ ខណៈដែលនៅទូទាំងដីកោះទាំងមូលរងគ្រោះដោយសារភាពអត់ថាមពលប្រើប្រាស់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top