ព័ត៌មានជាតិ

ខេត្ត៧ ពុំមានបេក្ខជនប្រឡងជាប់ និន្ទេស A

ភ្នំពេញ៖ លទ្ធផលជាផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលប្រកាសនាព្រឹកថ្ងៃទី៩ កញ្ញានេះ បានបង្ហាញបេក្ខជនជាប់និន្ទេសA នៅទូទាំងរាជធានី-ខេត្ត មានចំនួន២៩០នាក់ ប៉ុន្តែក្នុងនោះ ខេត្តចំនួន៧ពុំមានបេក្ខជនជាប់និន្ទេសA ។

ខេត្តដែលពុំមានបេក្ខជនជាប់និន្ទេសA រួមមាន ខេត្តកោះកុង, កែប, មណ្ឌលគិរី, ឧត្តរមានជ័យ, ព្រះវិហារ, ប៉ៃលិន និងខេត្តស្ទឹងត្រែង។
ចំពោះបេក្ខជនប្រឡង​ជាប់និន្ទេសA ចំនួន២៩០នាក់ ក្នុងនោះរាជធានីភ្នំពេញមាន១៣៥នាក់, សៀមរាប២១នាក់, កណ្តាល១៦នាក់, បាត់ដំបង១៥នាក់, តាកែវ១៥នាក់, កំពង់ចាន១៣នាក់, កំពត១១នាក់, ត្បូងឃ្មុំ៩នាក់, កំពង់ធំ៩នាក់, កំពង់ឆ្នាំង៩នាក់, បន្ទាយមានជ័យ៩នាក់, ព្រៃវែង៨នាក់, ក្រចេះ៦នាក់, ពោធិ៍សាត់៤នាក់, ស្វាយរៀង៣នាក់, កំពង់ស្ពឺ៣នាក់, ព្រះសីហនុ៣នាក់ និងខេត្តរតនគិរីឆ១នាក់ ៕

Facebook Comments

To Top