អន្តរជាតិ

កិច្ចប្រជុំដើម្បីសន្តិភាពយេមែន នៅហ្ស៊េណែវបរាជ័យ ដោយសារអវត្តមានរបស់ក្រុមហ៊ូទី

ហ្ស៊េណែវ: ការប៉ុនប៉ងដើម្បីរៀបចំកិច្ចចរចាសន្តិភាព សម្រាប់យេមែនត្រូវបានគេបោះបង់ចោលកាលពីថ្ងៃសៅរ៍បន្ទាប់ពីបីថ្ងៃនៃការរង់ចាំសម្រាប់គណៈប្រតិភូ ចលនាហ៊ូទីប៉ុន្តែប្រេសិតអង្គការសហប្រជាជាតិបានប្ដេជ្ញាថានឹងបន្តធ្វើការងារទូតដដែល។

យូអិនបានកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមយេមែនក្រោមផែនការសន្តិភាពមួយដែលអំពាវនាវឱ្យរដ្ឋាភិបាលក្រុមហ៊ូទីដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់និងរដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីតនិងអារ៉ាប់អេមីរ៉ាតដើម្បីធ្វើការលើកិច្ចព្រមព្រៀងសន្តិភាពមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងអន្តរកាល។

លោក Martin Griffithsប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិបាននិយាយថាការខកខានមិនបានមកទីហ្ស៊េណែវសម្រាប់ កិច្ចចរចាលើកដំបូងក្នុងរយៈពេល៣ឆ្នាំមិនបានបញ្ជាក់ថាដំណើរការសន្តិភាពត្រូវបានផ្អាកឡើយ។

លោកGriffithsដែលជាអ្នករៀបចំកិច្ចពិភាក្សារយៈពេលបីថ្ងៃជាមួយគណៈប្រតិភូរដ្ឋាភិបាលយេមែនបាននិយាយថាលោកនឹងជួបប្រជុំគ្នានៅថ្ងៃខាងមុខជាមួយមេដឹកនាំហ៊ូទីនៅក្នុងរាជធានីសាណានិងនៅម៉ាសស៊ីតប្រទេសអូម៉ង់៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top