អន្តរជាតិ

កាន់តែក្តៅ! លោក ត្រាំ ប្រាប់ Apple ឲ្យផលិតតែនៅអាមេរិក បញ្ចៀសការគិតពន្ធពីចិន

រ៉យទ័រ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា លោក ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅលើបណ្តាញ សង្គម Twitter កាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុន Apple Inc គួរតែបង្កើតផលិតផល នៅតែសហរដ្ឋអាមេរិក បើសិនជា ក្រុមហ៊ុនចង់បញ្ចៀស ការបង់ពន្ធគយនាំចូលដល់ប្រទេសចិន ។

ក្រុមហ៊ុនបានប្រាប់ ដល់មន្ត្រី ពាណិជ្ជកម្មនៅក្នុងសំបុត្រមួយច្បាប់កាលពីថ្ងៃសុក្រថា បានស្នើសុំពន្ធគយ នឹងផលប៉ះពាល់ដល់តម្លៃ សម្រាប់ “កម្រិតចែកចាយ”នៃផលិតផលបស់ Apple ក្នុងនោះមាននាឡិកា ប៉ុន្តែមិនបានបង្ហាញអំពី iPhone ឡើយ ។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃសុក្រ នៅលើយន្តហោះ Air Force One ថា រដ្ឋបាលបានផែនការកំណត់ពន្ធគយ បន្ថែមដែលមានទឹកប្រាក់ ២៦៧ពាន់លានដុល្លារ ទៅលើផលិតផលរបស់ចិន ។

លោក ត្រំា បានថ្លែងនៅលើ បណ្តាញសង្គម Twitter ថា “តម្លៃ Apple អាចឡើងថ្លៃ ដោយសារតែ ពន្ធគយច្រើន យើងអាចបង់ពន្ធឲ្យចិន ប៉ុន្តែ វាជាដំណោះស្រាយងាយ បំផុត ដែលមានអត្រាពន្ធសូន្យ និងពន្ធបន្ថែមក្នុងកម្រិតទាបបំផុត ។ការបង្កើតផលិតផល របស់អ្នកនៅសហរដ្ឋអាមេរិក ជំនួសនៅក្នុងប្រទេសចិន ។ ចាប់ផ្តើមស្ថាបនារោងចក្រថ្មី នាពេលឥឡូវនេះ ” ។

ក្រុមហ៊ុន Apple មិនបានធ្វើការអត្ថាធិប្បាយអ្វីនោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top