អន្តរជាតិ

Jack Ma គ្រោងចូលនិវត្តន៍ពីមុខជំនួញ ត្រឡប់ទៅបង្រៀនវិញ

បរទេស៖ ប្រធានក្រុមហ៊ុន Alibaba ដែលបានបង្កើត និងអភិវឌ្ឍវាឱ្យទៅជាក្រុមហ៊ុន ទូទាត់ពាណិជ្ជកម្មអេឡិចត្រូនិច និងឌីជីថលធំបំផុតមួយ នៅលើពិភពលោក កំពុងមានផែនការវិលត្រឡប់ មករកភាពដែលស្រឡាញ់មនុស្សជាតិវិញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Jack Ma ជាអតីតសាស្ត្រាចារ្យ ផ្នែកពាណិជ្ជកម្មអន្តរជាតិ និងជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នោះ គឺមានទ្រព្យសម្បត្តិសរុបជាង ៤០ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg ។ ប៉ុន្តែគាត់ត្រៀមខ្លួន ចាកចេញពីការកាន់កាប់ក្រុមហ៊ុន និងការលះបង់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីបង្កើតមូលនិធិមួយនៅក្នុងនាមគាត់ ដោយផ្តោតលើការអប់រំ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg TV លោក Ma បាននិយាយថា គាត់ត្រូវបានបំផុសគំនិត ដោយលោក Bill Gates ។
Jack Ma បាននិយាយ នៅក្នុងបទសម្ភាសន៍នោះថា «ខ្ញុំមិនអាចក្លាយជាអ្នកមាននោះទេ ប៉ុន្តែរឿងមួយដែលខ្ញុំអាចធ្វើបាន ប្រសើរជាងគឺការចូលនិវត្តន៍ មុនពេល។ លោកថា « ខ្ញុំគិតថានៅថ្ងៃណាមួយ ហើយនៅពេលឆាប់ៗ ខ្ញុំនឹងត្រលប់ទៅបង្រៀនវិញ។ នេះគឺជាអ្វីដែលខ្ញុំគិតថា ខ្ញុំអាចធ្វើបានល្អប្រសើរ ជាងធ្វើជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Alibaba »៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top