កីឡា

Gary Cahill អត់បានបង្ហាញខ្លួនសោះ ក្រោមការដឹកនាំថ្មី របស់លោក Sarri

កីឡាករខ្សែការពារអង់គ្លេសGary Cahill បើករដូវកាលនេះ ក្រោមការដឹកនាំ របស់គ្រូបង្វឹកលោក Maurizio Sarii គឺត្រូវបានគេមើលឃើញថា មិនដែលបានបង្ហាញវត្តមានឡើយ ហើយទំនងជាអាចធ្វើការចាកចេញពី Stamford
Birdge នារដូវក្តៅខាងមុខនេះហើយ។

The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី៧ ខែកញ្ញានេះ បានឲ្យដឹងថា កីឡាករខ្សែការពាររូបនេះ នឹងធ្វើការចាកចេញពី
ក្លឹបនាខែមករាខាងមុខនេះ លុះត្រាណាតែរូបគេ នឹងអាចបង្ហាញវត្តមាន សម្រាប់ជម្រើស១១នាក់ បានញឹកញាប់ឡើងវិញ។

Cahill វ័យ៣២ឆ្នាំ ដែលបានបន្តអាជីព ជាមួយនឹងក្លឹប អស់រយៈពេល៦ឆ្នាំមកហើយនោះ បានសម្រេចចិត្តប្រកាសចាកចេញ
ពីជម្រើសជាតិកាលពិសប្តាហ៍មុន ប៉ុន្តែសង្ឍឹមថា ក្លឹបនឹងមានមនោសញ្ចេតនា ចំពោះភាពស្មោះត្រង់របស់ខ្លួន ជាមួយនឹងក្លឹប៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top