ព័ត៌មានជាតិ

BNI Cambodia បាននឹងកំពុងដំណើរការ ព្រឹត្តិការណ៍ប្រចាំឆ្នាំ BNI Cambodia National Conference 2018

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ BNI Cambodia បាននឹងដំណើរការ​ ព្រឹត្តិការណ៍ធំប្រចាំឆ្នាំ មហាសន្និបាត ប្រចាំឆ្នាំ២០១៨ ក្រោមការចូលរួមពី ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក នៃ BNI ប្រមាណជា ៥០០នាក់ នាសណ្ឋាគារ សុខា ។

គោលដៅចំបង របស់កម្មវិធី ដ៏វិសេសវិសាលនេះ ធ្វើឡើង សម្រាប់ផ្តល់ឱកាស ដល់ម្ចាស់អាជិវកម្ម អាចបង្ហាញវត្តមានរបស់ខ្លួន ទៅកាន់សហគមន៍ របស់គាត់ អោយបានច្រើនជាងមុន និងអាចបង្កើនទំនាក់ទំនង សម្រាប់ពង្រីកដៃគូរអាជីវកម្មផ្សេងៗ ជាមួយអាជីវកម្មរបស់ខ្លួន ជាពិសេសទៀតនោះ កម្មវិធីនេះ គឺជាឱកាសពិសេសបំផុត ដើម្បីរៀនសូត្រ ពីគន្លឹះ និងទ្រឹស្តី ធ្វើយ៉ាងណា ធ្វើឲ្យអាជីវកម្ម របស់អស់លោកអ្នក កាន់តែមានភាពជោគជ័យ បន្ថែមទៀត ជាមួយ BNI ដែលបានផ្សាភ្ជាប់អាជីវកម្មរបស់អ្នក ជាមួយសមាជិក លើសពី៤០០នាក់ និងអ្នកដឹកនាំ ជាច្រើនរូបទៀត មកពីបណ្តាលប្រទេសផ្សេងៗ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comments

To Top